នៅថ្ងៃសប្ប័ទមួយ ព្រះយេស៊ូវយាងកាត់វាលស្រែ ពួកសិស្សរបស់ព្រះអង្គចាប់ផ្ដើមកាច់កួរស្រូវ នៅពេលដើរតាមផ្លូវ។
យ៉ូហាន 9:14 - ព្រះគម្ពីរខ្មែរសាកល ថ្ងៃដែលព្រះយេស៊ូវទ្រង់ធ្វើភក់ ហើយបើកភ្នែករបស់គាត់ជាថ្ងៃសប្ប័ទ។ Khmer Christian Bible ថ្ងៃដែលព្រះយេស៊ូបានធ្វើភក់ ហើយប្រោសភ្នែករបស់គាត់ឲ្យភ្លឺ គឺចំថ្ងៃសប្ប័ទ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ថ្ងៃដែលព្រះយេស៊ូវធ្វើភក់ប្រោសឲ្យគាត់ភ្លឺភ្នែកនោះ គឺជាថ្ងៃសប្ប័ទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃដែលព្រះយេស៊ូធ្វើភក់ និងប្រោសអ្នកខ្វាក់ឲ្យភ្លឺនោះជាថ្ងៃសប្ប័ទ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯថ្ងៃដែលព្រះយេស៊ូវទ្រង់ធ្វើភក់ ប្រោសឲ្យគាត់ភ្លឺភ្នែកនោះ គឺជាថ្ងៃឈប់សំរាក អាល់គីតាប ថ្ងៃដែលអ៊ីសាធ្វើភក់ និងប្រោសអ្នកខ្វាក់ឲ្យបានភ្លឺនោះជាថ្ងៃជំអាត់ |
នៅថ្ងៃសប្ប័ទមួយ ព្រះយេស៊ូវយាងកាត់វាលស្រែ ពួកសិស្សរបស់ព្រះអង្គចាប់ផ្ដើមកាច់កួរស្រូវ នៅពេលដើរតាមផ្លូវ។
នៅថ្ងៃសប្ប័ទមួយ មានកើតឡើងដូច្នេះ: នៅពេលព្រះយេស៊ូវយាងចូលទៅសោយអាហារក្នុងផ្ទះរបស់មេគ្រប់គ្រងម្នាក់ខាងផារិស៊ី ពួកគេក៏តាមឃ្លាំមើលព្រះអង្គ។
នេះជាហេតុដែលពួកយូដាបៀតបៀនព្រះយេស៊ូវ គឺពីព្រោះព្រះអង្គទ្រង់ធ្វើការទាំងនេះនៅថ្ងៃសប្ប័ទ។
ព្រះអង្គមានបន្ទូលសេចក្ដីទាំងនេះហើយ ក៏ស្ដោះទៅលើដី ធ្វើភក់ពីទឹកព្រះឱស្ឋ ហើយលាបភក់លើភ្នែកទាំងពីររបស់បុរសនោះ