មួយវិញទៀត តើអ្នករាល់គ្នាគិតថា មនុស្សដប់ប្រាំបីនាក់ដែលប៉មស៊ីឡោមបានរលំលើ ហើយសម្លាប់នោះ ពួកគេមានបាបធ្ងន់ជាងមនុស្សទាំងអស់ដែលរស់នៅយេរូសាឡិមឬ?
យ៉ូហាន 9:11 - ព្រះគម្ពីរខ្មែរសាកល គាត់ឆ្លើយថា៖ “មានម្នាក់ដែលគេហៅថាយេស៊ូវបានធ្វើភក់លាបភ្នែករបស់ខ្ញុំ រួចប្រាប់ខ្ញុំថា: ‘ចូរទៅលាងនៅស្រះស៊ីឡោមចុះ’។ ខ្ញុំក៏ទៅលាង ហើយមើលឃើញ”។ Khmer Christian Bible បុរសនោះឆ្លើយថា៖ «មានម្នាក់ឈ្មោះយេស៊ូបានធ្វើភក់លាបភ្នែករបស់ខ្ញុំ រួចប្រាប់ខ្ញុំឲ្យទៅលាងនៅក្នុងស្រះស៊ីឡោម ដូច្នេះខ្ញុំបានទៅលាង ហើយក៏មើលឃើញ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ឆ្លើយថា៖ «មានបុរសម្នាក់ឈ្មោះ យេស៊ូវ បានធ្វើភក់មកលាបភ្នែកខ្ញុំ រួចប្រាប់ថា "ចូរទៅលាងក្នុងស្រះស៊ីឡោមទៅ" ខ្ញុំក៏ទៅលាង ហើយស្រាប់តែបានមើលឃើញភ្លាម»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ឆ្លើយថា៖ «មានលោកម្នាក់ឈ្មោះយេស៊ូ បានធ្វើភក់យកមកលាបភ្នែកខ្ញុំ ហើយប្រាប់ខ្ញុំថា “សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមចុះ!” ខ្ញុំក៏ទៅលុបមុខ ហើយខ្ញុំមើលឃើញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ឆ្លើយថា មានម្នាក់ឈ្មោះ យេស៊ូវ បានធ្វើភក់មកលាបភ្នែកខ្ញុំ រួចប្រាប់ឲ្យទៅលាងនៅស្រះស៊ីឡោម ខ្ញុំក៏ទៅលាង ហើយបានភ្លឺឡើង អាល់គីតាប គាត់ឆ្លើយថា៖ «មានលោកម្នាក់ឈ្មោះអ៊ីសាបានធ្វើភក់យកមកលាបភ្នែកខ្ញុំ ហើយប្រាប់ខ្ញុំថា “សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមចុះ!” ខ្ញុំក៏ទៅលុបមុខ ហើយខ្ញុំឃើញ»។ |
មួយវិញទៀត តើអ្នករាល់គ្នាគិតថា មនុស្សដប់ប្រាំបីនាក់ដែលប៉មស៊ីឡោមបានរលំលើ ហើយសម្លាប់នោះ ពួកគេមានបាបធ្ងន់ជាងមនុស្សទាំងអស់ដែលរស់នៅយេរូសាឡិមឬ?
គាត់ឆ្លើយថា៖ “ខ្ញុំប្រាប់អស់លោករួចហើយ ប៉ុន្តែអស់លោកមិនស្ដាប់ទេ ម្ដេចក៏អស់លោកចង់ស្ដាប់ម្ដងទៀត? មិនមែនអស់លោកក៏ចង់ធ្វើជាសិស្សរបស់លោកនោះដែរ មែនទេ?”។