Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 9:11 - Khmer Christian Bible

11 បុរស​នោះ​ឆ្លើយ​ថា៖​ «មាន​ម្នាក់​ឈ្មោះ​យេស៊ូ​បាន​ធ្វើ​ភក់​លាប​ភ្នែក​របស់​ខ្ញុំ​ រួច​ប្រាប់​ខ្ញុំ​ឲ្យ​ទៅ​លាង​នៅ​ក្នុង​ស្រះ​ស៊ីឡោម​ ដូច្នេះ​ខ្ញុំ​បាន​ទៅ​លាង​ ហើយ​ក៏​មើល​ឃើញ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 គាត់​ឆ្លើយថា​៖ “មាន​ម្នាក់​ដែល​គេ​ហៅថា​យេស៊ូវ​បាន​ធ្វើ​ភក់​លាប​ភ្នែក​របស់ខ្ញុំ រួច​ប្រាប់​ខ្ញុំ​ថា​: ‘ចូរ​ទៅ​លាង​នៅ​ស្រះ​ស៊ីឡោម​ចុះ’។ ខ្ញុំ​ក៏​ទៅ​លាង ហើយ​មើលឃើញ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 គាត់​ឆ្លើយ​ថា៖ «មាន​បុរស​ម្នាក់​ឈ្មោះ យេស៊ូវ បាន​ធ្វើ​ភក់​មក​លាប​ភ្នែក​ខ្ញុំ រួច​ប្រាប់​ថា "ចូរ​ទៅ​លាង​ក្នុង​ស្រះ​ស៊ីឡោម​ទៅ" ខ្ញុំ​ក៏​ទៅ​លាង ហើយ​ស្រាប់​តែ​បាន​មើល​ឃើញ​ភ្លាម»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 គាត់​ឆ្លើយ​ថា៖ «មាន​លោក​ម្នាក់​ឈ្មោះ​យេស៊ូ បាន​ធ្វើ​ភក់​យក​មក​លាប​ភ្នែក​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា “សុំ​អញ្ជើញ​ទៅ​លុប​មុខ​នៅ​ស្រះ​ស៊ីឡោម​ចុះ!” ខ្ញុំ​ក៏​ទៅ​លុប​មុខ ហើយ​ខ្ញុំ​មើល​ឃើញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 គាត់​ឆ្លើយ​ថា មាន​ម្នាក់​ឈ្មោះ យេស៊ូវ បាន​ធ្វើ​ភក់​មក​លាប​ភ្នែក​ខ្ញុំ រួច​ប្រាប់​ឲ្យ​ទៅ​លាង​នៅ​ស្រះ​ស៊ីឡោម ខ្ញុំ​ក៏​ទៅ​លាង ហើយ​បាន​ភ្លឺ​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

11 គាត់​ឆ្លើយ​ថា៖ «មាន​លោក​ម្នាក់​ឈ្មោះ​អ៊ីសា​បាន​ធ្វើ​ភក់​យក​មក​លាប​ភ្នែក​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា “សុំ​អញ្ជើញ​ទៅ​លុប​មុខ​នៅ​ស្រះ​ស៊ីឡោម​ចុះ!” ខ្ញុំ​ក៏​ទៅ​លុប​មុខ ហើយ​ខ្ញុំ​ឃើញ»។

សូមមើលជំពូក ចម្លង




យ៉ូហាន 9:11
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឬ​មួយ​អ្នក​រាល់គ្នា​គិត​ថា​ មនុស្ស​ដប់​ប្រាំ​បី​នាក់​ដែល​ប៉ម​ស៊ីឡោម​បាន​រលំ​សង្កត់​ស្លាប់​ទាំង​នោះ​ជា​មនុស្ស​បាប​លើស​មនុស្ស​ទាំង​អស់​ ដែល​រស់​នៅ​ក្រុង​យេរូសាឡិម​ឬ?​


ដូច្នេះ​ពួកគេ​ក៏​សួរ​គាត់​ថា៖​ «តើ​ដូចម្តេច​បាន​ជា​ភ្នែក​របស់​អ្នក​ភ្លឺ?»​


ពួកគេ​សួរ​គាត់​ទៀត​ថា៖​ «តើ​អ្នក​នោះ​នៅ​ឯណា?»​ គាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​មិន​ដឹង​ទេ!»


គាត់​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​បាន​ប្រាប់​អស់​លោក​រួច​ហើយ​ ប៉ុន្ដែ​អស់​លោក​ពុំ​ស្តាប់​ខ្ញុំ​ទេ​ ហេតុអ្វី​បាន​ជា​អស់​លោក​ចង់​ស្តាប់​ម្តង​ទៀត​ តើ​អស់​លោក​ចង់​ធ្វើ​ជា​សិស្ស​របស់​គាត់​ដែរ​ឬ?»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម