នាងក៏និយាយនឹងអ័ប្រាហាំថា៖ “ចូរបណ្ដេញស្ត្រីដែលជាបាវបម្រើ និងកូនរបស់នាងចេញទៅ! ដ្បិតកូនរបស់ស្ត្រីដែលជាបាវបម្រើនោះ មិនត្រូវទទួលមរតកជាមួយអ៊ីសាកកូនរបស់ខ្ញុំទាល់តែសោះ”។
យ៉ូហាន 8:35 - ព្រះគម្ពីរខ្មែរសាកល ទាសករមិនរស់នៅក្នុងផ្ទះជារៀងរហូតទេ គឺកូនវិញ ដែលរស់នៅជារៀងរហូត។ Khmer Christian Bible ហើយបាវបម្រើមិននៅក្នុងផ្ទះជាប់ជានិច្ចទេ ឯកូនប្រុសនឹងនៅជាប់អស់កល្បជានិច្ច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បាវបម្រើ គេមិននៅជាប់ក្នុងផ្ទះរហូតទេ តែកូនវិញ នៅជាប់រហូត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ធម្មតា ខ្ញុំបម្រើមិនដែលស្ថិតនៅក្នុងផ្ទះរបស់ម្ចាស់ជាប់រហូតទេ មានតែកូនរបស់ម្ចាស់ប៉ុណ្ណោះដែលស្ថិតនៅក្នុងផ្ទះជាប់រហូតតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯបាវបំរើ គេមិននៅជាប់ក្នុងផ្ទះជាដរាបទេ តែព្រះរាជបុត្រា ទ្រង់នៅជាប់អស់កល្បជានិច្ចវិញ អាល់គីតាប ធម្មតា ខ្ញុំបម្រើមិនដែលស្ថិតនៅក្នុងផ្ទះរបស់ម្ចាស់ជាប់រហូតទេ មានតែកូនរបស់ម្ចាស់ប៉ុណ្ណោះដែលស្ថិតនៅក្នុងផ្ទះជាប់រហូតតទៅ។ |
នាងក៏និយាយនឹងអ័ប្រាហាំថា៖ “ចូរបណ្ដេញស្ត្រីដែលជាបាវបម្រើ និងកូនរបស់នាងចេញទៅ! ដ្បិតកូនរបស់ស្ត្រីដែលជាបាវបម្រើនោះ មិនត្រូវទទួលមរតកជាមួយអ៊ីសាកកូនរបស់ខ្ញុំទាល់តែសោះ”។
“ឪពុកក៏និយាយនឹងគាត់ថា: ‘កូនអើយ! កូនឯងនៅជាមួយឪពុកជានិច្ច ហើយអ្វីៗទាំងអស់ដែលជារបស់ឪពុក ក៏ជារបស់កូនដែរ។
ដ្បិតអ្នករាល់គ្នាបានស្លាប់ ហើយជីវិតរបស់អ្នករាល់គ្នាត្រូវបានលាក់ទុកជាមួយព្រះគ្រីស្ទក្នុងព្រះ។
ប៉ុន្តែដោយព្រោះព្រះយេស៊ូវគង់នៅជារៀងរហូត ដូច្នេះព្រះអង្គមានមុខងារជាបូជាចារ្យនៅជាប់រហូត។