បាវបម្រើនោះក៏រត់ទៅជួបនាង ហើយនិយាយថា៖ “សូមឲ្យខ្ញុំផឹកទឹកបន្តិចពីក្អមរបស់នាងផង”។
យ៉ូហាន 4:7 - ព្រះគម្ពីរខ្មែរសាកល មានស្ត្រីសាម៉ារីម្នាក់មកដងទឹក។ ព្រះយេស៊ូវមានបន្ទូលនឹងនាងថា៖“សូមឲ្យខ្ញុំផឹកផង”។ Khmer Christian Bible មានស្ត្រីម្នាក់មកពីស្រុកសាម៉ារីបានមកដងទឹក ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «ខ្ញុំសុំទឹកផឹកផង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ហើយព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំសុំទឹកទទួលទានផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំសុំទឹកទទួលទានបន្តិច»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ហើយព្រះយេស៊ូវមានបន្ទូលទៅនាងថា សូមឲ្យខ្ញុំផឹកផង អាល់គីតាប មានស្ដ្រីសាសន៍សាម៉ារីម្នាក់មកដងទឹក អ៊ីសាមានប្រសាសន៍ទៅនាងថា៖ «ខ្ញុំសុំទឹកទទួលទានបន្ដិច»។ |
បាវបម្រើនោះក៏រត់ទៅជួបនាង ហើយនិយាយថា៖ “សូមឲ្យខ្ញុំផឹកទឹកបន្តិចពីក្អមរបស់នាងផង”។
មើល៍! ទូលបង្គំកំពុងឈរនៅក្បែរប្រភពទឹក។ សូមឲ្យនាងក្រមុំណាដែលចេញមកដងទឹក ហើយទូលបង្គំនិយាយនឹងនាងថា: “សូមឲ្យខ្ញុំផឹកទឹកបន្តិចពីក្អមរបស់នាងផង”
អ្នកណាក៏ដោយដែលយកទឹកត្រជាក់សូម្បីតែមួយកែវ ឲ្យម្នាក់ក្នុងអ្នកតូចទាំងនេះផឹកក្នុងនាមម្នាក់នោះជាសិស្សរបស់ខ្ញុំ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនោះនឹងមិនបាត់រង្វាន់របស់ខ្លួនសោះឡើយ”៕
បន្ទាប់ពីការនេះ ព្រះយេស៊ូវទ្រង់ជ្រាបថា អ្វីៗទាំងអស់បានសម្រេចហើយ ក៏មានបន្ទូលថា៖“ខ្ញុំស្រេក” ដើម្បីឲ្យបទគម្ពីរត្រូវបានបំពេញឲ្យសម្រេច។
ព្រះយេស៊ូវមានបន្ទូលតបនឹងនាងថា៖“ប្រសិនបើនាងបានស្គាល់អំណោយទានរបស់ព្រះ ហើយដឹងថាអ្នកដែលកំពុងនិយាយនឹងនាងថា: ‘សូមឲ្យខ្ញុំផឹកផង’ ជាអ្នកណា ម្ល៉េះសមនាងបានសុំពីគាត់វិញ ហើយគាត់ក៏ឲ្យទឹករស់ដល់នាង”។
ហើយអណ្ដូងរបស់យ៉ាកុបក៏នៅទីនោះដែរ។ ព្រះយេស៊ូវទ្រង់អស់កម្លាំងក្នុងការធ្វើដំណើរ ក៏គង់ចុះនៅក្បែរអណ្ដូង។ ពេលនោះ ប្រមាណជាម៉ោងដប់ពីរថ្ងៃត្រង់។