គាត់ទិញដីមួយកន្លែងដែលគាត់បានដំឡើងរោងនោះ ពីដៃរបស់កូនចៅហេម័រជាឪពុករបស់ស៊ីគែម ក្នុងតម្លៃមួយរយកាក់ប្រាក់។
យ៉ូហាន 4:5 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ព្រះអង្គក៏យាងមកដល់ទីក្រុងមួយដែលគេហៅថាស៊ូខារ នៅសាម៉ារី។ ទីក្រុងនោះនៅជិតដីមួយកន្លែងដែលយ៉ាកុបបានឲ្យយ៉ូសែបកូនរបស់គាត់ Khmer Christian Bible ព្រះអង្គក៏យាងមកដល់ក្រុងមួយក្នុងស្រុកសាម៉ារី ឈ្មោះស៊ូខារនៅជិតដីដែលលោកយ៉ាកុបបានឲ្យទៅលោកយ៉ូសែបជាកូនរបស់គាត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះអង្គបានយាងមកដល់ក្រុងមួយក្នុងស្រុកសាម៉ារី ឈ្មោះ ស៊ូខារ ជិតដីដែលលោកយ៉ាកុបបានចែកឲ្យយ៉ូសែប ជាកូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានយាងមកដល់ភូមិមួយរបស់ជនជាតិសាម៉ារីឈ្មោះ ភូមិស៊ូខារ នៅជិតចម្ការដែលលោកយ៉ាកុបបានចែកឲ្យលោកយ៉ូសែបជាកូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ទ្រង់យាងទៅដល់ក្រុង១ នៅស្រុកសាម៉ារី ហៅថា ស៊ូខារ ជិតដីដែលលោកយ៉ាកុបបានឲ្យដល់យ៉ូសែប ជាកូន អាល់គីតាប អ៊ីសាបានមកដល់ភូមិមួយរបស់ជនជាតិសាម៉ារី ឈ្មោះភូមិស៊ូខារ នៅជិតចម្ការដែលណាពីយ៉ាកកូបបានចែកឲ្យណាពីយូសុះជាកូន។ |
គាត់ទិញដីមួយកន្លែងដែលគាត់បានដំឡើងរោងនោះ ពីដៃរបស់កូនចៅហេម័រជាឪពុករបស់ស៊ីគែម ក្នុងតម្លៃមួយរយកាក់ប្រាក់។
លើសពីនេះទៅទៀត យើងបានប្រគល់តំបន់ភ្នំមួយដល់ឯង ជាជាងបងប្អូនរបស់ឯង ជាដីដែលយើងបានដណ្ដើមយកពីដៃរបស់ជនជាតិអាម៉ូរីដោយដាវ និងធ្នូរបស់យើង”៕
ព្រះអង្គទ្រង់ចាត់អ្នកនាំសារឲ្យទៅខាងមុខព្រះអង្គ ពួកគេក៏ចេញទៅ ហើយចូលទៅក្នុងភូមិមួយរបស់ជនជាតិសាម៉ារី ដើម្បីរៀបចំសម្រាប់ព្រះអង្គ
លោកមិនធំជាងយ៉ាកុបដូនតារបស់យើងខ្ញុំទេ មែនទេ? គាត់បានឲ្យអណ្ដូងនេះដល់យើងខ្ញុំ ហើយខ្លួនគាត់ និងកូនៗរបស់គាត់ ព្រមទាំងហ្វូងសត្វរបស់គាត់ក៏ផឹកពីអណ្ដូងនេះដែរ”។
ជនជាតិសាម៉ារីជាច្រើននៅទីក្រុងនោះបានជឿលើព្រះអង្គ ដោយសារតែពាក្យដែលស្ត្រីនោះធ្វើបន្ទាល់ថា: “លោកប្រាប់ខ្ញុំអំពីអ្វីៗទាំងអស់ដែលខ្ញុំបានធ្វើ”។
ហើយអណ្ដូងរបស់យ៉ាកុបក៏នៅទីនោះដែរ។ ព្រះយេស៊ូវទ្រង់អស់កម្លាំងក្នុងការធ្វើដំណើរ ក៏គង់ចុះនៅក្បែរអណ្ដូង។ ពេលនោះ ប្រមាណជាម៉ោងដប់ពីរថ្ងៃត្រង់។