ហើយព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គក៏ត្រូវគេអញ្ជើញទៅចូលរួមក្នុងពិធីមង្គលការនោះដែរ។
យ៉ូហាន 4:2 - ព្រះគម្ពីរខ្មែរសាកល (តាមពិត ព្រះយេស៊ូវផ្ទាល់មិនបានធ្វើពិធីជ្រមុជទឹកទេ គឺពួកសិស្សរបស់ព្រះអង្គវិញដែលធ្វើ) Khmer Christian Bible (ទោះបីព្រះយេស៊ូមិនបានធ្វើពិធីជ្រមុជទឹកដោយផ្ទាល់ ហើយពួកសិស្សរបស់ព្រះអង្គធ្វើក៏ដោយ) ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (តាមពិតព្រះយេស៊ូវមិនបានធ្វើពិធីជ្រមុជទឹក ដោយព្រះអង្គទ្រង់ផ្ទាល់ទេ គឺពួកសិស្សរបស់ព្រះអង្គដែលបានធ្វើ) ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តាមពិត ព្រះយេស៊ូពុំបានជ្រមុជទឹកឲ្យគេផ្ទាល់ព្រះអង្គឡើយ គឺពួកសិស្សវិញទេដែលជាអ្នកជ្រមុជទឹក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (តែមិនមែនព្រះយេស៊ូវដែលធ្វើបុណ្យជ្រមុជព្រះអង្គទ្រង់ទេ គឺជាពួកសិស្សទ្រង់វិញ) អាល់គីតាប តាមពិត អ៊ីសាពុំបានជ្រមុជទឹកឲ្យគេផ្ទាល់ឡើយ គឺពួកសិស្សវិញទេដែលជាអ្នកជ្រមុជទឹក។ |
ហើយព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គក៏ត្រូវគេអញ្ជើញទៅចូលរួមក្នុងពិធីមង្គលការនោះដែរ។
បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គមកដល់ស្រុកយូឌា ហើយព្រះអង្គស្នាក់នៅទីនោះជាមួយពួកគេ ព្រមទាំងធ្វើពិធីជ្រមុជទឹកផង។
ពួកគេក៏មករកយ៉ូហាន ហើយនិយាយថា៖ “រ៉ាប៊ី អ្នកដែលនៅត្រើយម្ខាងទន្លេយ័រដាន់ជាមួយលោក ដែលលោកធ្លាប់ធ្វើបន្ទាល់នោះ មើល៍! គាត់កំពុងធ្វើពិធីជ្រមុជទឹក ហើយមនុស្សទាំងអស់កំពុងទៅរកគាត់”។
ដូច្នេះ គាត់ក៏បង្គាប់ឲ្យពួកគេទទួលពិធីជ្រមុជទឹកក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ។ បន្ទាប់មក ពួកគេសុំពេត្រុសឲ្យស្នាក់នៅប៉ុន្មានថ្ងៃទៀត៕