Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 4:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 តាម​ពិត ព្រះ‌យេស៊ូ​ពុំ​បាន​ជ្រមុជ​ទឹក​ឲ្យ​គេ​ផ្ទាល់​ព្រះអង្គ​ឡើយ គឺ​ពួក​សិស្ស​វិញ​ទេ​ដែល​ជា​អ្នក​ជ្រមុជ​ទឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 (​តាមពិត ព្រះយេស៊ូវ​ផ្ទាល់​មិន​បាន​ធ្វើពិធីជ្រមុជទឹក​ទេ គឺ​ពួក​សិស្ស​របស់​ព្រះអង្គ​វិញ​ដែល​ធ្វើ​)

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 (ទោះបី​ព្រះយេស៊ូ​មិន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដោយ​ផ្ទាល់​ ហើយ​ពួក​សិស្ស​របស់​ព្រះអង្គ​ធ្វើ​ក៏ដោយ)​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 (តាម​ពិត​ព្រះ‌យេស៊ូវ​មិន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក ដោយ​ព្រះ‌អង្គ​ទ្រង់​ផ្ទាល់​ទេ គឺ​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ដែល​បាន​ធ្វើ)

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 (តែ​មិន​មែន​ព្រះ‌យេស៊ូវ​ដែល​ធ្វើ​បុណ្យ​ជ្រមុជ​ព្រះ‌អង្គ​ទ្រង់​ទេ គឺ​ជា​ពួក​សិស្ស​ទ្រង់​វិញ)

សូមមើលជំពូក ចម្លង

អាល់គីតាប

2 តាម​ពិត អ៊ីសា​ពុំ​បាន​ជ្រមុជ​ទឹក​ឲ្យ​គេ​ផ្ទាល់​ឡើយ គឺ​ពួក​សិស្ស​វិញ​ទេ​ដែល​ជា​អ្នក​ជ្រមុជ​ទឹក។

សូមមើលជំពូក ចម្លង




យ៉ូហាន 4:2
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​គេ​ក៏​បាន​យាង​ព្រះ‌យេស៊ូ និង​អញ្ជើញ​ពួក​សិស្ស*​របស់​ព្រះអង្គ ទៅ​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​នោះ​ដែរ។


បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ទៅ​ស្រុក​យូដា​ជា​មួយ​ពួក​សិស្ស*។ ព្រះអង្គ​ស្នាក់​នៅ​ទី​នោះ​ជា​មួយ​គេ ព្រម​ទាំង​ជ្រមុជ​ទឹក*​ឲ្យ​បណ្ដា‌ជន​ផង។


គេ​នាំ​គ្នា​ទៅ​ជួប​លោក​យ៉ូហាន ជម្រាប​ថា៖ «លោក​គ្រូ! បុរស​ដែល​នៅ​ជា​មួយ​លោក​ខាង​នាយ​ទន្លេ​យ័រដាន់​ពី​ថ្ងៃ​មុន ហើយ​ដែល​លោក​ផ្ដល់​សក្ខីភាព​ឲ្យ​នោះ ឥឡូវ​នេះ គាត់​កំពុង​តែ​ជ្រមុជ​ទឹក*​ឲ្យ​គេ មនុស្ស​ទាំង​អស់​នាំ​គ្នា​ទៅ​រក​គាត់»។


លោក​ក៏​បញ្ជា​ឲ្យ​គេ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​អ្នក​ទាំង​នោះ ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ​គ្រិស្ត*។ បន្ទាប់​មក ពួក​គេ​សុំ​ឲ្យ​លោក​ស្នាក់​នៅ​ជា​មួយ​គេ​បាន​យូរ​ថ្ងៃ​បន្ដិច​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម