យ៉ាកុបមកដល់ក្រុងស៊ីគែមដែលនៅក្នុងដែនដីកាណានដោយសុវត្ថិភាព តាមដំណើរមកពីប៉ាដាន់-អើរ៉ាមវិញ ហើយបោះជំរំទល់មុខទីក្រុងនោះ។
យ៉ូហាន 3:23 - ព្រះគម្ពីរខ្មែរសាកល យ៉ូហានក៏ធ្វើពិធីជ្រមុជទឹកដែរ នៅអេណូនជិតសាលីម ពីព្រោះទីនោះមានទឹកច្រើន។ មានមនុស្សជាច្រើនមកទទួលពិធីជ្រមុជទឹកជាបន្តបន្ទាប់។ Khmer Christian Bible រីឯលោកយ៉ូហាន គាត់ក៏ធ្វើពិធីជ្រមុជទឹកនៅអេណូនដែរ គឺនៅជិតសាលីម ព្រោះនៅទីនោះមានទឹកច្រើន ហើយមានមនុស្សមកទទួលពិធីជ្រមុជទឹក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯលោកយ៉ូហាន ក៏កំពុងធ្វើពិធីជ្រមុជទឹក នៅស្រុកអេណូន ជិតភូមិសាលីមដែរ ព្រោះនៅទីនោះមានទឹកច្រើន ហើយមនុស្សចេះតែចូលមក ដើម្បីឲ្យគាត់ជ្រមុជទឹកឲ្យ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯលោកយ៉ូហានវិញ លោកក៏ជ្រមុជទឹកឲ្យគេ នៅអេណូន ក្បែរភូមិសាលីមដែរ ព្រោះនៅទីនោះមានទឹកច្រើន។ មនុស្សម្នានាំគ្នាមករកលោក ហើយលោកជ្រមុជទឹកឲ្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយ៉ូហាន គាត់កំពុងតែធ្វើបុណ្យជ្រមុជទឹក នៅស្រុកអេណូន ជិតភូមិសាលិម ព្រោះនៅទីនោះមានទឹកច្រើន ហើយចេះតែមានគេមក ដើម្បីទទួលបុណ្យជ្រមុជទឹកផង អាល់គីតាប រីឯយ៉ះយ៉ាវិញ គាត់ក៏ជ្រមុជទឹកឲ្យគេ នៅអេណូន ក្បែរភូមិសាលីមដែរ ព្រោះនៅទីនោះមានទឹកច្រើន។ មនុស្សម្នានាំគ្នាមករកយ៉ះយ៉ា ហើយគាត់ជ្រមុជទឹកឲ្យ។ |
យ៉ាកុបមកដល់ក្រុងស៊ីគែមដែលនៅក្នុងដែនដីកាណានដោយសុវត្ថិភាព តាមដំណើរមកពីប៉ាដាន់-អើរ៉ាមវិញ ហើយបោះជំរំទល់មុខទីក្រុងនោះ។
យ៉ូហាននិយាយនឹងហ្វូងមនុស្សដែលចេញមកដើម្បីទទួលពិធីជ្រមុជទឹកពីគាត់ថា៖ “ពូជពស់វែកអើយ! តើនរណាបានប្រាប់អ្នករាល់គ្នាឲ្យរត់គេចពីព្រះពិរោធដែលរៀបនឹងមក?
បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គមកដល់ស្រុកយូឌា ហើយព្រះអង្គស្នាក់នៅទីនោះជាមួយពួកគេ ព្រមទាំងធ្វើពិធីជ្រមុជទឹកផង។
ជើងរបស់លោកស្រដៀងនឹងលង្ហិនដ៏ភ្លឺរលោង ហាក់ដូចជាត្រូវបានបន្សុទ្ធក្នុងឡភ្លើង ហើយសំឡេងរបស់លោកក៏ដូចសូរសន្ធឹករបស់ទឹកដ៏ច្រើន;
រួចខ្ញុំឮសំឡេងមួយពីលើមេឃ ដូចជាសូរសន្ធឹកទឹកដ៏ច្រើន និងដូចជាសំឡេងផ្គរលាន់យ៉ាងខ្លាំង។ សំឡេងដែលខ្ញុំបានឮនោះ ដូចជាអ្នកលេងពិណកំពុងលេងពិណរបស់ខ្លួនដែរ។
បន្ទាប់មក ខ្ញុំឮអ្វីដូចជាសំឡេងរបស់ហ្វូងមនុស្សមួយក្រុមធំ ដូចជាសូរសន្ធឹករបស់ទឹកដ៏ច្រើន និងដូចជាសូរសន្ធឹកផ្គរលាន់យ៉ាងខ្លាំង ពោលឡើងថា៖ “ហាលេលូយ៉ា! ដ្បិតព្រះអម្ចាស់ជាព្រះនៃយើង ជាព្រះដ៏មានព្រះចេស្ដា បានសោយរាជ្យហើយ!