ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នកថា យើងនិយាយអំពីអ្វីដែលយើងបានដឹង ហើយយើងធ្វើបន្ទាល់អំពីអ្វីដែលយើងបានឃើញ ប៉ុន្តែអ្នករាល់គ្នាមិនទទួលយកពាក្យបន្ទាល់របស់យើងទេ។
យ៉ូហាន 3:12 - ព្រះគម្ពីរខ្មែរសាកល ពេលខ្ញុំប្រាប់អ្នករាល់គ្នាអំពីអ្វីៗនៃផែនដី អ្នករាល់គ្នាមិនជឿទៅហើយ ចុះប្រសិនបើខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីអ្វីៗនៃស្ថានសួគ៌វិញ តើអ្នករាល់គ្នានឹងជឿយ៉ាងដូចម្ដេច? Khmer Christian Bible ដូច្នេះបើខ្ញុំប្រាប់អ្នករាល់គ្នាអំពីរឿងហេតុលោកិយ អ្នករាល់គ្នាមិនជឿទៅហើយ ចុះទម្រាំបើខ្ញុំប្រាប់អ្នករាល់គ្នាអំពីរឿងហេតុស្ថានសួគ៌វិញ តើអ្នករាល់គ្នានឹងជឿយ៉ាងដូចម្ដេចបាន? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើខ្ញុំនិយាយប្រាប់អ្នករាល់គ្នា ពីអ្វីៗខាងផែនដី អ្នករាល់គ្នាមិនជឿទៅហើយ ចំណង់បើខ្ញុំប្រាប់ពីអ្វីៗខាងស្ថានសួគ៌វិញ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាជឿទៅបាន? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលខ្ញុំនិយាយអំពីហេតុការណ៍នៅលើផែនដី អ្នករាល់គ្នាមិនជឿទៅហើយ ចុះទម្រាំបើខ្ញុំនិយាយអំពីហេតុការណ៍នៅស្ថានបរមសុខវិញ តើអ្នករាល់គ្នានឹងជឿដូចម្ដេចបាន!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើខ្ញុំនិយាយប្រាប់អ្នករាល់គ្នា ពីការដែលត្រូវខាងផែនដី តែអ្នករាល់គ្នាមិនជឿទៅហើយ នោះចំណង់បើខ្ញុំប្រាប់ពីការ ដែលត្រូវខាងស្ថានសួគ៌វិញ តើធ្វើដូចម្តេចនឹងឲ្យជឿទៅបាន អាល់គីតាប ពេលខ្ញុំនិយាយអំពីហេតុការណ៍នៅលើផែនដី អ្នករាល់គ្នាមិនជឿទៅហើយ ចុះទំរាំបើខ្ញុំនិយាយអំពីហេតុការណ៍នៅសូរ៉កាវិញ តើអ្នករាល់គ្នានឹងជឿដូចម្ដេចបាន!។ |
ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នកថា យើងនិយាយអំពីអ្វីដែលយើងបានដឹង ហើយយើងធ្វើបន្ទាល់អំពីអ្វីដែលយើងបានឃើញ ប៉ុន្តែអ្នករាល់គ្នាមិនទទួលយកពាក្យបន្ទាល់របស់យើងទេ។
ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នកថា ប្រសិនបើអ្នកណាមិនបានកើតជាថ្មីទេ អ្នកនោះមិនអាចឃើញអាណាចក្ររបស់ព្រះបានឡើយ”។
ព្រះយេស៊ូវទ្រង់តបថា៖“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នកថា ប្រសិនបើអ្នកណាមិនបានកើតមកពីទឹក និងព្រះវិញ្ញាណទេ អ្នកនោះមិនអាចចូលទៅក្នុងអាណាចក្ររបស់ព្រះបានឡើយ។
ខ្យល់បក់ទៅកន្លែងណាដែលវាចង់ ហើយអ្នកឮសំឡេងរបស់វា ប៉ុន្តែអ្នកមិនដឹងថា វាមកពីទីណា ឬទៅទីណាទេ អស់អ្នកដែលកើតមកពីព្រះវិញ្ញាណក៏ដូច្នោះដែរ”។
ពិតមែនហើយ ដូចដែលទាំងអស់គ្នាទទួលស្គាល់អាថ៌កំបាំងនៃការគោរពព្រះ ជាការធំឧត្ដម គឺ ព្រះបានលេចមកក្នុងសាច់ឈាម ត្រូវបានបញ្ជាក់ថាសុចរិតដោយព្រះវិញ្ញាណ ត្រូវបានឃើញដោយបណ្ដាទូតសួគ៌ ត្រូវបានប្រកាសក្នុងបណ្ដាប្រជាជាតិ ត្រូវបានជឿក្នុងពិភពលោក ហើយត្រូវបានទទួលឡើងក្នុងសិរីរុងរឿង៕
ចំពោះការនេះ យើងមានពាក្យជាច្រើនដែលត្រូវនិយាយ ប៉ុន្តែយើងពិបាកពន្យល់ ពីព្រោះអ្នករាល់គ្នាបែរជាខ្ជិលស្ដាប់។
មិនមែនថាយើងបានស្រឡាញ់ព្រះទេ គឺថាព្រះអង្គបានស្រឡាញ់យើងវិញទេតើ ហើយចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យមកជាយញ្ញបូជាលួងព្រះហឫទ័យសម្រាប់បាបរបស់យើង——ក្នុងការនេះហើយ មានសេចក្ដីស្រឡាញ់។