ស្ត្រីទាំងនោះចូលទៅក្នុងរូងផ្នូរ ឃើញបុរសវ័យក្មេងម្នាក់ដែលពាក់អាវវែងពណ៌សអង្គុយនៅខាងស្ដាំ ពួកនាងក៏ភ័យស្លុតយ៉ាងខ្លាំង។
យ៉ូហាន 20:11 - ព្រះគម្ពីរខ្មែរសាកល រីឯម៉ារាបានឈរយំនៅខាងក្រៅរូងផ្នូរ។ នៅពេលនាងកំពុងយំ នាងក៏ឱនមើលទៅក្នុងរូងផ្នូរ Khmer Christian Bible រីឯនាងម៉ារាវិញបានឈរយំខាងក្រៅផ្នូរ ពេលនាងកំពុងយំ នាងក៏ឱនទៅក្នុងផ្នូរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ នាងម៉ារាឈរយំនៅខាងក្រៅផ្នូរ ហើយពេលដែលនាងយំ នាងឱនមើលទៅក្នុងផ្នូរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងម៉ារីឈរយំនៅខាងក្រៅ ក្បែរមាត់ផ្នូរ។ នាងឈ្ងោកមើលទៅខាងក្នុងផ្នូរ ទាំងយំ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯម៉ារា នាងឈរយំពីខាងក្រៅផ្នូរ ហើយកំពុងដែលនាងយំ នោះក៏ឱនខ្លួនមើលទៅក្នុងផ្នូរ អាល់គីតាប នាងម៉ារីឈរយំនៅខាងក្រៅ ក្បែរមាត់ផ្នូរ។ នាងឈ្ងោកមើលទៅខាងក្នុងផ្នូរ ទាំងយំ |
ស្ត្រីទាំងនោះចូលទៅក្នុងរូងផ្នូរ ឃើញបុរសវ័យក្មេងម្នាក់ដែលពាក់អាវវែងពណ៌សអង្គុយនៅខាងស្ដាំ ពួកនាងក៏ភ័យស្លុតយ៉ាងខ្លាំង។