យ៉ាងណាមិញ ពេត្រុសបានក្រោកឡើងរត់ទៅរូងផ្នូរ ហើយឱនមើល ក៏ឃើញតែក្រណាត់ផាឌិបប៉ុណ្ណោះ ដូច្នេះគាត់ក៏ទៅផ្ទះវិញ ទាំងងឿងឆ្ងល់នឹងអ្វីដែលបានកើតឡើង។
យ៉ូហាន 20:10 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក សិស្សទាំងពីរនាក់ក៏ត្រឡប់ទៅកន្លែងរបស់ខ្លួនវិញ។ Khmer Christian Bible ដូច្នេះសិស្សទាំងពីរនោះក៏ទៅផ្ទះរបស់ពួកគេវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក សិស្សទាំងពីរក៏ត្រឡប់ទៅផ្ទះរបស់គេវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក សិស្សទាំងពីរក៏នាំគ្នាវិលត្រឡប់ទៅផ្ទះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សិស្សទាំង២ក៏ត្រឡប់ទៅឯផ្ទះគេវិញ។ អាល់គីតាប បន្ទាប់មកសិស្សទាំងពីរក៏នាំគ្នាវិលត្រឡប់ទៅផ្ទះ។ |
យ៉ាងណាមិញ ពេត្រុសបានក្រោកឡើងរត់ទៅរូងផ្នូរ ហើយឱនមើល ក៏ឃើញតែក្រណាត់ផាឌិបប៉ុណ្ណោះ ដូច្នេះគាត់ក៏ទៅផ្ទះវិញ ទាំងងឿងឆ្ងល់នឹងអ្វីដែលបានកើតឡើង។
មើល៍! ពេលវេលានឹងមក គឺបានមកដល់ហើយ ដែលអ្នករាល់គ្នានឹងត្រូវបានកម្ចាត់កម្ចាយ ម្នាក់ៗទៅកន្លែងរបស់ខ្លួន ហើយទុកខ្ញុំចោលតែម្នាក់ឯង។ តាមពិត ខ្ញុំមិននៅតែម្នាក់ឯងទេ ពីព្រោះព្រះបិតាគង់នៅជាមួយខ្ញុំ។
រីឯម៉ារាបានឈរយំនៅខាងក្រៅរូងផ្នូរ។ នៅពេលនាងកំពុងយំ នាងក៏ឱនមើលទៅក្នុងរូងផ្នូរ