កាលមានការអត់ឃ្លានក្នុងដែនដីអេហ្ស៊ីបទាំងមូល ប្រជារាស្ត្រក៏ស្រែកឡើងទៅកាន់ផារ៉ោនដើម្បីអាហារ ដូច្នេះផារ៉ោនមានរាជឱង្ការទៅជនជាតិអេហ្ស៊ីបទាំងអស់ថា៖ “ចូរទៅឯយ៉ូសែប ហើយអ្វីក៏ដោយដែលគាត់ប្រាប់អ្នករាល់គ្នា ចូរធ្វើចុះ”។
យ៉ូហាន 2:5 - ព្រះគម្ពីរខ្មែរសាកល ម្ដាយរបស់ព្រះអង្គប្រាប់ពួកអ្នកបម្រើថា៖ “អ្វីក៏ដោយដែលលោកប្រាប់អ្នករាល់គ្នា ចូរធ្វើចុះ”។ Khmer Christian Bible ម្ដាយរបស់ព្រះអង្គប្រាប់ពួកអ្នកបម្រើថា៖ «ចូរធ្វើតាមអ្វីដែលកូនខ្ញុំប្រាប់ចុះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មាតាព្រះអង្គប្រាប់ពួកអ្នកបម្រើថា៖ «ចូរធ្វើតាមអ្វីដែលលោកប្រាប់ចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មាតារបស់ព្រះអង្គប្រាប់ទៅពួកអ្នកបម្រើថា៖ «បើលោកប្រាប់ឲ្យធ្វើអ្វី ចូរធ្វើតាមទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មាតាទ្រង់ក៏ប្រាប់ដល់ពួកបាវថា ការអ្វីដែលលោកប្រាប់ឲ្យធ្វើ នោះត្រូវធ្វើចុះ អាល់គីតាប ម្តាយរបស់អ៊ីសាប្រាប់ទៅពួកអ្នកបម្រើថា៖ «បើគាត់ប្រាប់ឲ្យធ្វើអ្វី ចូរធ្វើតាមទៅ»។ |
កាលមានការអត់ឃ្លានក្នុងដែនដីអេហ្ស៊ីបទាំងមូល ប្រជារាស្ត្រក៏ស្រែកឡើងទៅកាន់ផារ៉ោនដើម្បីអាហារ ដូច្នេះផារ៉ោនមានរាជឱង្ការទៅជនជាតិអេហ្ស៊ីបទាំងអស់ថា៖ “ចូរទៅឯយ៉ូសែប ហើយអ្វីក៏ដោយដែលគាត់ប្រាប់អ្នករាល់គ្នា ចូរធ្វើចុះ”។
ខណៈដែលព្រះយេស៊ូវកំពុងតែមានបន្ទូលនឹងហ្វូងមនុស្សនៅឡើយ មើល៍! ម្ដាយ និងប្អូនៗរបស់ព្រះអង្គឈរនៅខាងក្រៅ ចង់និយាយជាមួយព្រះអង្គ។
អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាមសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នា។
ចូរក្រោកឡើង ហើយចូលទៅក្នុងទីក្រុងចុះ! នោះគេនឹងប្រាប់អ្នកនូវអ្វីដែលអ្នកត្រូវតែធ្វើ”។
ដោយសារតែជំនឿ កាលអ័ប្រាហាំត្រូវបានត្រាស់ហៅឲ្យចេញដំណើរទៅកន្លែងមួយដែលត្រូវទទួលជាមរតក លោកក៏ស្ដាប់បង្គាប់ ហើយចេញដំណើរទៅទាំងមិនដឹងថាខ្លួនកំពុងទៅកន្លែងណាផង។
នៅពេលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ហើយ ព្រះអង្គបានក្លាយជាប្រភពនៃសេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ចដល់អស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ