យ៉ូហាន 19:33 - ព្រះគម្ពីរខ្មែរសាកល លុះមកដល់ព្រះយេស៊ូវ ពួកគេឃើញថា ព្រះអង្គបានសុគតផុតហើយ ដូច្នេះពួកគេមិនបានបំបាក់ព្រះបាទារបស់ព្រះអង្គទេ។ Khmer Christian Bible ប៉ុន្ដែពេលមកដល់ព្រះយេស៊ូ ពួកទាហានបានឃើញថា ព្រះអង្គសោយទិវង្គតហើយ ពួកគេមិនបានបំបាក់បាទារបស់ព្រះអង្គទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះពេលគេមកដល់ព្រះយេស៊ូវ គេឃើញថា ព្រះអង្គសុគតផុតហើយ គេមិនបំបាក់ព្រះបាទព្រះអង្គទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះមកដល់ព្រះយេស៊ូ គេឃើញព្រះអង្គសោយទិវង្គតផុតទៅហើយ គេមិនបំបាក់ព្រះបាទាព្រះអង្គទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលគេមកដល់ព្រះយេស៊ូវ ក៏ឃើញថា ទ្រង់សុគតផុតហើយ បានជាគេមិនបំបាក់ព្រះបាទទ្រង់ទេ អាល់គីតាប លុះមកដល់អ៊ីសា គេឃើញគាត់ស្លាប់ផុតទៅហើយ គេមិនបំបាក់ជើងគាត់ទេ |
ពួកទាហានក៏មក ហើយបំបាក់ជើងរបស់អ្នកទីមួយ និងម្នាក់ទៀតដែលត្រូវបានឆ្កាងជាមួយព្រះអង្គ។
ប៉ុន្តែម្នាក់ក្នុងពួកទាហានបានចាក់ចំហៀងព្រះកាយរបស់ព្រះអង្គនឹងលំពែង រំពេចនោះឈាម និងទឹកក៏ហូរចេញមក។