យ៉ូហាន 18:26 - ព្រះគម្ពីរខ្មែរសាកល ម្នាក់ក្នុងពួកបាវបម្រើរបស់មហាបូជាចារ្យ ជាសាច់ញាតិរបស់អ្នកដែលពេត្រុសបានកាប់ដាច់ត្រចៀកនោះ និយាយថា៖ “តើខ្ញុំមិនបានឃើញអ្នកឯងនៅជាមួយអ្នកនោះក្នុងសួនទេឬ?”។ Khmer Christian Bible មានបាវបម្រើរបស់សម្តេចសង្ឃម្នាក់ដែលត្រូវជាសាច់ញាតិរបស់បាវបម្រើម្នាក់ដែលលោកពេត្រុសបានកាត់ដាច់ត្រចៀកនោះបាននិយាយថា៖ «តើខ្ញុំមិនបានឃើញអ្នកនៅជាមួយអ្នកនោះក្នុងសួនទេឬ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានបាវបម្រើរបស់សម្តេចសង្ឃម្នាក់ ជាសាច់ញាតិនឹងអ្នកដែលពេត្រុសបានកាប់ដាច់ត្រចៀក សួរថា៖ «តើខ្ញុំមិនបានឃើញអ្នកឯងនៅក្នុងសួនច្បារ ជាមួយអ្នកនោះដែរទេឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានអ្នកបម្រើរបស់មហាបូជាចារ្យ*ម្នាក់ត្រូវជាបងប្អូននឹងអ្នក ដែលលោកពេត្រុសកាប់ដាច់ស្លឹកត្រចៀក ពោលថា៖ «ខ្ញុំក៏បានឃើញអ្នកឯងនៅក្នុងសួនជាមួយគាត់ដែរ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពួកបាវសំដេចសង្ឃម្នាក់ គឺជាសាច់ញាតិនឹងអ្នកដែលពេត្រុសបានកាប់ដាច់ត្រចៀកនោះ ក៏និយាយថា តើអញមិនបានឃើញឯងនៅក្នុងច្បារជាមួយនឹងអ្នកនោះទេឬអី អាល់គីតាប មានអ្នកបម្រើរបស់មូស្ទីម្នាក់ត្រូវជាបងប្អូននឹងអ្នកដែលពេត្រុសកាប់ដាច់ស្លឹកត្រចៀក ពោលថា៖ «ខ្ញុំក៏បានឃើញអ្នកឯងនៅក្នុងសួនជាមួយគាត់ដែរ!»។ |
បន្តិចក្រោយមក ពួកអ្នកដែលឈរនៅក្បែរក៏ចូលមកជិត និយាយនឹងពេត្រុសថា៖ “អ្នកឯងពិតជាគ្នាពួកនោះដែរហើយ ពីព្រោះសូម្បីតែសំឡេងនិយាយរបស់អ្នកឯងក៏បញ្ជាក់អំពីអ្នកឯងដែរ”។
បន្តិចក្រោយមក មានម្នាក់ទៀតឃើញគាត់ ក៏និយាយថា៖ “អ្នកឯងក៏ជាគ្នាពួកនោះដែរ”។ ពេត្រុសនិយាយថា៖ “លោក! ខ្ញុំមិនមែនទេ”។
នៅពេលមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះយេស៊ូវយាងចេញទៅខាងនាយជ្រោះកេដ្រុនជាមួយពួកសិស្សរបស់ព្រះអង្គ។ នៅទីនោះមានសួនមួយ ហើយព្រះអង្គ និងពួកសិស្សក៏ចូលទៅក្នុងសួននោះ។
ស៊ីម៉ូនពេត្រុសមានដាវមួយ គាត់ក៏ហូតដាវនោះ ហើយកាប់បាវបម្រើរបស់មហាបូជាចារ្យ ដាច់ត្រចៀកស្ដាំរបស់អ្នកនោះ។ ឈ្មោះរបស់បាវបម្រើនោះគឺម៉ាលកុស។