Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 18:10 - ព្រះគម្ពីរខ្មែរសាកល

10 ស៊ីម៉ូន​ពេត្រុស​មាន​ដាវ​មួយ គាត់​ក៏​ហូត​ដាវនោះ ហើយ​កាប់​បាវបម្រើ​របស់​មហាបូជាចារ្យ ដាច់​ត្រចៀក​ស្ដាំ​របស់​អ្នកនោះ​។ ឈ្មោះ​របស់​បាវបម្រើ​នោះ​គឺ​ម៉ាលកុស​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 រីឯ​លោក​ស៊ីម៉ូន​ពេត្រុស​ គាត់​មាន​ដាវ​មួយ​ គាត់​ក៏​ហូត​ដាវ​នោះ​កាប់​បាវបម្រើ​របស់​សម្តេច​សង្ឃ​ម្នាក់​ ហើយ​កាត់​ដាច់​ត្រចៀក​ស្តាំ​របស់​បាវបម្រើ​នោះ។​ បាវបម្រើ​នោះ​មាន​ឈ្មោះ​ថា​ម៉ាលកុស។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ស៊ីម៉ូន-ពេត្រុស មាន​ដាវ​មួយ ហើយ​គាត់​ក៏​ហូត​មក កាប់​ដាច់​ត្រចៀក​ស្តាំ​របស់​បាវ​បម្រើ​សម្តេច​សង្ឃ​ម្នាក់ ឈ្មោះ​ម៉ាល‌កុស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 លោក​ស៊ីម៉ូន​ពេត្រុស​មាន​ដាវ​មួយ គាត់​ហូត​កាប់​អ្នក​បម្រើ​ម្នាក់​របស់​លោក​មហា​បូជា‌ចារ្យ ដាច់​ស្លឹក​ត្រចៀក​ស្ដាំ អ្នក​បម្រើ​នោះ​ឈ្មោះ​ម៉ាល‌កុស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 រីឯ​ស៊ីម៉ូន-ពេត្រុស គាត់​មាន​ដាវ ហើយ​ក៏​ហូត​មក កាប់​ដាច់​ត្រចៀក​ស្តាំ​របស់​បាវ​សំដេច​សង្ឃ​ម្នាក់ បាវ​នោះ​ឈ្មោះ​ម៉ាល‌កុស

សូមមើលជំពូក ចម្លង

អាល់គីតាប

10 លោក​ស៊ីម៉ូន​ពេត្រុស​មាន​ដាវ​មួយ គាត់​ហូត​កាប់​អ្នក​បម្រើ​ម្នាក់​របស់​មូស្ទី​ដាច់​ស្លឹក​ត្រចៀក​ស្ដាំ អ្នក​បម្រើ​នោះ​ឈ្មោះ​ម៉ាល‌កុស។

សូមមើលជំពូក ចម្លង




យ៉ូហាន 18:10
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​គាត់​ថា៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា ថ្ងៃនេះ គឺ​នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ​ពីរដង អ្នក​នឹង​បដិសេធ​ខ្ញុំ​បីដង”។


មាន​ម្នាក់​ក្នុង​ពួក​អ្នក​ដែល​ឈរនៅទីនោះ ហូត​ដាវ​កាប់​បាវបម្រើ​របស់​មហាបូជាចារ្យ ដាច់​ត្រចៀក​ម្ខាង​របស់​អ្នកនោះ​។


ប៉ុន្តែ​ពេត្រុស​ទូល​ព្រះយេស៊ូវ​ថា​៖ “ព្រះអម្ចាស់​អើយ ទូលបង្គំ​ប្រុងប្រៀប​នឹង​ទៅ​ជាមួយ​ព្រះអង្គ​ហើយ ទោះបីជា​ដល់​គុក ឬ​ដល់​សេចក្ដីស្លាប់​ក៏ដោយ​!”។


ម្នាក់​ក្នុង​ពួក​បាវបម្រើ​របស់​មហាបូជាចារ្យ ជា​សាច់ញាតិ​របស់​អ្នកដែល​ពេត្រុស​បាន​កាប់ដាច់​ត្រចៀក​នោះ និយាយថា​៖ “តើ​ខ្ញុំ​មិន​បាន​ឃើញ​អ្នកឯង​នៅ​ជាមួយ​អ្នកនោះ​ក្នុង​សួន​ទេ​ឬ​?”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម