ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ឱ មនុស្សល្ងង់ខ្លៅ និងមានចិត្តក្រនឹងជឿទុកចិត្តលើអស់ទាំងសេចក្ដីដែលបណ្ដាព្យាការីបានថ្លែងទុកអើយ!
យ៉ូហាន 16:18 - ព្រះគម្ពីរខ្មែរសាកល ពួកគេក៏និយាយទៀតថា៖ “តើពាក្យដែលព្រះអង្គមានបន្ទូលថា:‘បន្តិចទៀត’ នេះមានន័យដូចម្ដេច? យើងមិនយល់អ្វីដែលព្រះអង្គមានបន្ទូលទេ”។ Khmer Christian Bible ពេលនោះពួកគេនិយាយថា៖ «តើព្រះអង្គប្រាប់ថា បន្តិចទៀតនេះមានន័យយ៉ាងដូចម្តេច? យើងមិនយល់អ្វីដែលព្រះអង្គមានបន្ទូលនោះទេ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេនិយាយថា៖ «ពាក្យដែលព្រះអង្គមានព្រះបន្ទូលថា "នៅបន្តិចទៀតនេះ" យើងមិនដឹងថាទ្រង់ចង់មានព្រះបន្ទូលអំពីអ្វីទេ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេសួរគ្នាទៀតថា៖ «ព្រះអង្គមានព្រះបន្ទូលថា “បន្តិចទៀត”នោះ តើព្រះអង្គចង់មានព្រះបន្ទូលអំពីអ្វី យើងមិនយល់សោះ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាគេនិយាយថា ពាក្យនេះដែលទ្រង់មានបន្ទូលថា «នៅបន្តិចទៀត» ដូច្នេះ នោះចង់ថាដូចម្តេច យើងស្តាប់មិនបានទេ អាល់គីតាប គេសួរគ្នាទៀតថា៖ «អ៊ីសាមានប្រសាសន៍ថា “បន្ដិចទៀត”នោះ តើតួនចង់មានប្រសាសន៍អំពីអ្វី យើងមិនយល់សោះ!»។ |
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ឱ មនុស្សល្ងង់ខ្លៅ និងមានចិត្តក្រនឹងជឿទុកចិត្តលើអស់ទាំងសេចក្ដីដែលបណ្ដាព្យាការីបានថ្លែងទុកអើយ!
ដូច្នេះ អ្នកខ្លះក្នុងពួកសិស្សរបស់ព្រះអង្គនិយាយគ្នាទៅវិញទៅមកថា៖ “តើពាក្យដែលព្រះអង្គមានបន្ទូលនឹងយើងថា:‘បន្តិចទៀត អ្នករាល់គ្នានឹងមិនឃើញខ្ញុំឡើយ រួចបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំ’ និងថា:‘ពីព្រោះខ្ញុំទៅឯព្រះបិតា’ នេះមានន័យដូចម្ដេច?”។
ព្រះយេស៊ូវទ្រង់ជ្រាបថាពួកគេចង់ទូលសួរព្រះអង្គ ព្រះអង្គក៏មានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នាសួរគ្នាទៅវិញទៅមកអំពីពាក្យដែលខ្ញុំបាននិយាយថា: ‘បន្តិចទៀត អ្នករាល់គ្នានឹងមិនឃើញខ្ញុំឡើយ រួចបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំ’ នេះឬ?
តាមពិត អ្នករាល់គ្នាគួរតែធ្វើជាគ្រូត្រឹមពេលឥឡូវនេះ ប៉ុន្តែអ្នករាល់គ្នាបែរជាត្រូវការឲ្យគេបង្រៀនគោលការណ៍បឋមនៃព្រះបន្ទូលរបស់ព្រះម្ដងទៀត។ អ្នករាល់គ្នាបែរជាត្រូវការទឹកដោះទៅវិញ គឺមិនមែនអាហាររឹងទេ។