ព្រះយេស៊ូវទ្រង់តបនឹងពួកគេថា៖“ខ្ញុំប្រាប់អ្នករាល់គ្នាហើយ ប៉ុន្តែអ្នករាល់គ្នាមិនជឿទេ។ កិច្ចការដែលខ្ញុំធ្វើក្នុងព្រះនាមរបស់ព្រះបិតាខ្ញុំ គឺការទាំងនោះហើយ ធ្វើបន្ទាល់អំពីខ្ញុំ។
យ៉ូហាន 14:11 - ព្រះគម្ពីរខ្មែរសាកល ចូរជឿខ្ញុំថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតានៅក្នុងខ្ញុំ ប្រសិនបើមិនជឿដូច្នោះទេ ចូរជឿព្រោះតែកិច្ចការទាំងនេះចុះ។ Khmer Christian Bible ចូរជឿខ្ញុំចុះថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតានៅក្នុងខ្ញុំ ប៉ុន្ដែបើមិនជឿទេ ចូរជឿដោយព្រោះតែកិច្ចការទាំងនោះចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរជឿខ្ញុំចុះថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតានៅក្នុងខ្ញុំ ឬយ៉ាងហោចណាស់ ចូរជឿខ្ញុំ ដោយព្រោះឃើញកិច្ចការដែលខ្ញុំធ្វើនោះទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលខ្ញុំនិយាយថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតានៅក្នុងខ្ញុំ ចូរជឿខ្ញុំចុះ បើមិនជឿសេចក្ដីដែលខ្ញុំនិយាយនេះទេ ចូរជឿដោយឃើញកិច្ចការទាំងនោះទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរជឿខ្ញុំថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាក៏គង់ក្នុងខ្ញុំ ពុំនោះសោត ឲ្យជឿខ្ញុំដោយព្រោះការទាំងនោះឯងចុះ អាល់គីតាប ពេលខ្ញុំនិយាយថា ខ្ញុំនៅក្នុងអុលឡោះជាបិតាហើយអុលឡោះជាបិតានៅក្នុងខ្ញុំ ចូរជឿខ្ញុំចុះ បើមិនជឿសេចក្ដីដែលខ្ញុំនិយាយនេះទេ ចូរជឿដោយឃើញកិច្ចការទាំងនោះទៅ។ |
ព្រះយេស៊ូវទ្រង់តបនឹងពួកគេថា៖“ខ្ញុំប្រាប់អ្នករាល់គ្នាហើយ ប៉ុន្តែអ្នករាល់គ្នាមិនជឿទេ។ កិច្ចការដែលខ្ញុំធ្វើក្នុងព្រះនាមរបស់ព្រះបិតាខ្ញុំ គឺការទាំងនោះហើយ ធ្វើបន្ទាល់អំពីខ្ញុំ។
ព្រះយេស៊ូវទ្រង់តបនឹងពួកគេថា៖“ខ្ញុំបានបង្ហាញអ្នករាល់គ្នានូវការល្អជាច្រើនពីព្រះបិតា តើអ្នករាល់គ្នាគប់ដុំថ្មសម្លាប់ខ្ញុំដោយសារតែការមួយណា?”។
ប៉ុន្តែប្រសិនបើខ្ញុំធ្វើ ទោះបីជាអ្នករាល់គ្នាមិនជឿខ្ញុំក៏ដោយ ក៏ចូរជឿកិច្ចការទាំងនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹង ហើយយល់ថា ព្រះបិតានៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងព្រះបិតាដែរ”។
តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតានៅក្នុងខ្ញុំទេឬ? ពាក្យដែលខ្ញុំប្រាប់អ្នករាល់គ្នានេះ ខ្ញុំនិយាយមិនមែនចេញពីខ្លួនខ្ញុំទេ គឺព្រះបិតាដែលស្ថិតនៅក្នុងខ្ញុំបានធ្វើកិច្ចការរបស់ព្រះអង្គ។
នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថាខ្ញុំនៅក្នុងព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នានៅក្នុងខ្ញុំ រីឯខ្ញុំក៏នៅក្នុងអ្នករាល់គ្នាដែរ។
“ប៉ុន្តែខ្ញុំមានពាក្យបន្ទាល់ប្រសើរជាងពាក្យបន្ទាល់របស់យ៉ូហាន។ ព្រោះថាការងារដែលព្រះបិតាបានប្រទានឲ្យខ្ញុំបង្ហើយ គឺការងារទាំងនោះដែលខ្ញុំកំពុងធ្វើហ្នឹងហើយ ធ្វើបន្ទាល់អំពីខ្ញុំថា ព្រះបិតាបានចាត់ខ្ញុំឲ្យមក។
“អស់លោកដែលជាជនជាតិអ៊ីស្រាអែលអើយ! ចូរស្ដាប់ពាក្យទាំងនេះ: ព្រះយេស៊ូវអ្នកណាសារ៉ែត ជាអ្នកដែលព្រះបានបញ្ជាក់ដល់អ្នករាល់គ្នា ដោយព្រះចេស្ដា ការអស្ចារ្យ និងទីសម្គាល់នានា ដែលព្រះទ្រង់ធ្វើក្នុងចំណោមអ្នករាល់គ្នាតាមរយៈព្រះអង្គនេះ ដូចដែលខ្លួនអ្នករាល់គ្នាដឹងស្រាប់ហើយ។
ព្រះបានធ្វើបន្ទាល់ ដោយទីសម្គាល់ ការអស្ចារ្យ និងមហិទ្ធិឫទ្ធិផ្សេងៗ ព្រមទាំងដោយអំណោយទានពីព្រះវិញ្ញាណដ៏វិសុទ្ធ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ។