Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 14:10 - ព្រះគម្ពីរខ្មែរសាកល

10 តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅក្នុង​ព្រះ​បិតា ហើយ​ព្រះ​បិតា​នៅក្នុង​ខ្ញុំ​ទេ​ឬ​? ពាក្យ​ដែល​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​នេះ ខ្ញុំ​និយាយ​មិនមែន​ចេញពី​ខ្លួនខ្ញុំ​ទេ គឺ​ព្រះ​បិតា​ដែល​ស្ថិតនៅ​ក្នុង​ខ្ញុំ​បាន​ធ្វើ​កិច្ចការ​របស់​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 តើ​អ្នក​មិន​ជឿ​ថា ​ខ្ញុំ​នៅ​ក្នុង​ព្រះ​វរ​បិតា​ ហើយ​ព្រះ​វរ​បិតា​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ?​ ពាក្យ​សំដី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​នោះ ​មិន​មែន​មកពី​ខ្លួន​ខ្ញុំ​ទេ​ គឺ​ព្រះ​វរ​បិតា​ដែល​នៅ​ក្នុង​ខ្ញុំ​ ព្រះអង្គ​បាន​ធ្វើ​កិច្ចការ​របស់​ព្រះអង្គ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌វរបិតា ហើយ​ព្រះ‌វរបិតា​គង់​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ? អស់​ទាំង​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា ខ្ញុំ​មិន​មែន​ប្រាប់​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ ប៉ុន្តែ ព្រះ‌វរបិតា​ដែល​គង់​ក្នុង​ខ្ញុំ ព្រះ‌អង្គ​ធ្វើ​កិច្ច‌ការ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌បិតា ហើយ​ព្រះ‌បិតា​គង់​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ? សេចក្ដី​ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា មិន​មែន​ចេញ​មក​ពី​ខ្ញុំ​ផ្ទាល់​ទេ គឺ​ព្រះ‌បិតា​ដែល​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ទ្រង់​បំពេញ​កិច្ចការ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះវរ‌បិតា ហើយ​ព្រះវរ‌បិតា​គង់​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ​អី អស់​ទាំង​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ដល់​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​មិន​មែន​ប្រាប់ ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ជា​ព្រះវរ‌បិតា​ដែល​គង់​ក្នុង​ខ្ញុំ ទ្រង់​ធ្វើ​ការ​ទាំង​នោះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅ​ក្នុង​អុលឡោះ​ជា​បិតាហើយ​អុលឡោះ​ជា​បិតា​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ? សេចក្ដី​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា មិន​មែន​ចេញ​មក​ពី​ខ្ញុំ​ផ្ទាល់​ទេ គឺ​អុលឡោះ​ជា​បិតា​ដែល​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ទ្រង់​បំពេញ​កិច្ចការ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




យ៉ូហាន 14:10
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ និង​ព្រះ​បិតា គឺ​អង្គ​មួយ”។


ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​ធ្វើ ទោះបីជា​អ្នករាល់គ្នា​មិន​ជឿ​ខ្ញុំ​ក៏ដោយ ក៏​ចូរ​ជឿ​កិច្ចការ​ទាំងនោះ​ចុះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ដឹង ហើយ​យល់ថា ព្រះ​បិតា​នៅក្នុង​ខ្ញុំ ហើយខ្ញុំក៏​នៅក្នុង​ព្រះ​បិតាដែរ”។


រីឯ​អស់អ្នក​ដែល​នៅរស់ ហើយ​ជឿលើ​ខ្ញុំ មិន​ស្លាប់​សោះឡើយ គឺ​ជារៀងរហូត​។ តើ​នាង​ជឿ​សេចក្ដីនេះ​ឬទេ​?”។


ដ្បិត​ខ្ញុំ​និយាយ​មិនមែន​ចេញពី​ខ្លួនខ្ញុំ​ទេ គឺ​ព្រះ​បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យមក ព្រះអង្គផ្ទាល់​បាន​ប្រទាន​សេចក្ដីបង្គាប់​ដល់​ខ្ញុំ​ឲ្យ​ខ្ញុំ​ត្រូវ​ប្រាប់​អ្វី និង​និយាយ​អ្វី​។


ចូរ​ជឿ​ខ្ញុំ​ថា ខ្ញុំ​នៅក្នុង​ព្រះ​បិតា ហើយ​ព្រះ​បិតា​នៅក្នុង​ខ្ញុំ ប្រសិនបើ​មិន​ជឿ​ដូច្នោះ​ទេ ចូរ​ជឿព្រោះតែ​កិច្ចការ​ទាំងនេះ​ចុះ​។


នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​នឹង​ដឹង​ថា​ខ្ញុំ​នៅក្នុង​ព្រះ​បិតា​របស់ខ្ញុំ ហើយ​អ្នករាល់គ្នា​នៅក្នុង​ខ្ញុំ រីឯខ្ញុំក៏​នៅក្នុង​អ្នករាល់គ្នា​ដែរ​។


អ្នក​ដែល​មិន​ស្រឡាញ់​ខ្ញុំ មិន​កាន់តាម​ពាក្យ​របស់ខ្ញុំ​ឡើយ​។ ពាក្យ​ដែល​អ្នករាល់គ្នា​ឮ មិនមែន​ជា​ពាក្យ​របស់ខ្ញុំ​ទេ ប៉ុន្តែ​ជា​របស់​ព្រះ​បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យមក​។


ដ្បិត​ព្រះបន្ទូល​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ទូលបង្គំ​បាន​ផ្ដល់​ឲ្យ​ពួកគេ​ហើយ ពួកគេ​ក៏​ទទួលយក ហើយ​ដឹង​ពិតប្រាកដ​ថា ទូលបង្គំ​មក​ពី​ព្រះអង្គ ព្រមទាំង​ជឿ​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក​។


គាត់​មករក​ព្រះយេស៊ូវ​នៅ​ពេលយប់ ហើយ​ទូល​ព្រះអង្គ​ថា​៖ “រ៉ាប៊ី យើងខ្ញុំ​ដឹង​ហើយ​ថា លោក​ជា​គ្រូ​ដែល​មក​ពី​ព្រះ ពីព្រោះ​គ្មានអ្នកណា​អាច​ធ្វើ​ទីសម្គាល់​ទាំងនេះ​ដែល​លោក​កំពុង​ធ្វើ​បាន​ឡើយ លុះត្រាតែ​ព្រះ​គង់នៅ​ជាមួយ​អ្នកនោះ​ប៉ុណ្ណោះ”។


ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគេ​ថា​៖“រហូតមកដល់​ពេលនេះ ព្រះ​បិតា​របស់ខ្ញុំ​ធ្វើការ ហើយខ្ញុំក៏​ធ្វើការ​ដែរ”។


ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ព្រះបុត្រា​មិនអាច​ធ្វើ​អ្វី​ដោយ​អង្គទ្រង់​បានឡើយ លើកលែងតែ​ព្រះបុត្រា​ឃើញ​ព្រះ​បិតា​ធ្វើ ពីព្រោះ​អ្វីៗដែល​ព្រះបិតា​ធ្វើ ព្រះបុត្រា​ក៏​ធ្វើ​ការទាំងនោះ​ដូចគ្នា​ដែរ​។


ព្រះយេស៊ូវ​មានបន្ទូល​ឆ្លើយ​នឹង​ពួកគេ​ថា​៖“សេចក្ដីបង្រៀន​របស់ខ្ញុំ​មិនមែន​ជា​របស់ខ្ញុំ​ទេ ប៉ុន្តែ​ជា​របស់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​។


ដូច្នេះ ព្រះយេស៊ូវ​ក៏​មានបន្ទូលថា​៖“ពេល​អ្នករាល់គ្នា​លើក​កូនមនុស្ស​ឡើង នោះ​អ្នករាល់គ្នា​នឹង​យល់​ថា គឺ​ខ្ញុំ​ហ្នឹងហើយ​ជាព្រះអង្គនោះ ហើយ​ខ្ញុំ​មិន​ធ្វើ​អ្វីមួយ​ដោយ​ខ្លួនខ្ញុំ​ឡើយ ប៉ុន្តែ​ខ្ញុំ​ប្រាប់​សេចក្ដីទាំងនេះ តាមដែល​ព្រះ​បិតា​បាន​បង្រៀន​ខ្ញុំ​។


ខ្ញុំ​និយាយ​អ្វីៗដែល​ខ្ញុំ​បាន​ឃើញ​នៅ​ឯ​ព្រះ​បិតា​របស់ខ្ញុំ​រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​ធ្វើ​អ្វីៗដែល​អ្នករាល់គ្នា​បាន​ឮពី​ឪពុក​របស់អ្នករាល់គ្នា”។


ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​ចង់​សម្លាប់​ខ្ញុំ ជា​អ្នក​ដែល​ប្រាប់​សេចក្ដីពិត​ដល់​អ្នករាល់គ្នា ជា​សេចក្ដីពិត​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ​។ អ័ប្រាហាំ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ​។


គឺ​របៀបដែល​ព្រះ​បាន​ចាក់ប្រេងអភិសេក​លើ​ព្រះយេស៊ូវ​អ្នកណាសារ៉ែត ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​ដោយ​ព្រះចេស្ដា ព្រមទាំង​របៀបដែល​ព្រះអង្គ​បាន​យាងចុះឡើង​ប្រព្រឹត្តការល្អ និង​ប្រោស​អស់អ្នក​ដែល​ត្រូវ​មារ​សង្កត់សង្កិន​ឲ្យជា ដោយសារ​ព្រះ​គង់នៅ​ជាមួយ​ព្រះអង្គ​។


នេះមានន័យថា ព្រះ​កំពុង​ផ្សះផ្សា​មនុស្សលោក​នឹង​អង្គទ្រង់​នៅក្នុង​ព្រះ​គ្រីស្ទ ដោយ​មិន​ប្រកាន់ទោស​ពួកគេ​អំពី​ការបំពាន​របស់​ពួកគេ ថែមទាំង​ផ្ទុកផ្ដាក់​ព្រះបន្ទូល​នៃ​ការផ្សះផ្សា​នេះ​ដល់​យើង​ទៀតផង​។


ដ្បិត​ព្រះ​សព្វព្រះហឫទ័យ ឲ្យ​គ្រប់ទាំង​ភាពពេញលេញ​ស្ថិតនៅ​ក្នុង​ព្រះបុត្រា


ដ្បិត​នៅក្នុង​ព្រះគ្រីស្ទ គ្រប់ទាំង​ភាពពេញលេញ​នៃ​លក្ខណៈជាព្រះ ស្ថិតនៅ​ជាសណ្ឋានរូបកាយ


ជាការពិត មាន​បី​ដែល​ធ្វើបន្ទាល់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម