ក្រោយពីគាត់ទទួលដុំនំប៉័ងនោះ សាតាំងក៏ចូលក្នុងគាត់។ ដូច្នេះ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“អ្វីដែលអ្នកនឹងធ្វើ ចូរប្រញាប់ធ្វើចុះ”។
យ៉ូហាន 13:28 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែគ្មានអ្នកណាដែលរួមតុអាហារដឹងថា ហេតុអ្វីបានជាព្រះអង្គមានបន្ទូលនឹងគាត់ដូច្នេះឡើយ។ Khmer Christian Bible ក្នុងចំណោមពួកអ្នកដែលអង្គុយនៅតុ គ្មានអ្នកណាម្នាក់ដឹងថា ហេតុអ្វីបានជាព្រះអង្គមានបន្ទូលទៅគាត់ដូច្នេះឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពួកអ្នកដែលអង្គុយនៅតុ គ្មានអ្នកណាដឹងថា ហេតុអ្វីបានជាព្រះអង្គមានព្រះបន្ទូលទៅគាត់ដូច្នេះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងបណ្ដាអស់អ្នកដែលនៅរួមតុ គ្មាននរណាម្នាក់យល់ថា ហេតុអ្វីបានជាព្រះអង្គមានព្រះបន្ទូលដូច្នេះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ ក្នុងពួកអ្នកដែលអង្គុយនៅតុ គ្មានអ្នកណាដឹងជាទ្រង់មានបន្ទូលទៅវា ដោយហេតុអ្វីទេ អាល់គីតាប ក្នុងបណ្ដាអស់អ្នកដែលនៅរួមតុ គ្មាននរណាម្នាក់យល់ថា ហេតុអ្វីបានជាអ៊ីសាមានប្រសាសន៍ដូច្នេះឡើយ។ |
ក្រោយពីគាត់ទទួលដុំនំប៉័ងនោះ សាតាំងក៏ចូលក្នុងគាត់។ ដូច្នេះ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“អ្វីដែលអ្នកនឹងធ្វើ ចូរប្រញាប់ធ្វើចុះ”។
ដ្បិតអ្នកខ្លះស្មានថា ដោយសារយូដាសកាន់ថង់ប្រាក់ បានជាព្រះយេស៊ូវមានបន្ទូលនឹងគាត់ឲ្យទៅទិញអ្វីដែលត្រូវការសម្រាប់ពិធីបុណ្យ ឬក៏ឲ្យទៅចែកអ្វីដល់អ្នកក្រ។