អ្នករាល់គ្នាមានអ្នកក្រនៅជាមួយខ្លួនជានិច្ច ប៉ុន្តែអ្នករាល់គ្នាមិនមានខ្ញុំជានិច្ចទេ។
យ៉ូហាន 12:8 - ព្រះគម្ពីរខ្មែរសាកល ជាការពិត អ្នករាល់គ្នាមានអ្នកក្រនៅជាមួយខ្លួនជានិច្ច ប៉ុន្តែអ្នករាល់គ្នាមិនមានខ្ញុំជានិច្ចទេ”។ Khmer Christian Bible អ្នករាល់គ្នាមានអ្នកក្រនៅជាមួយអ្នករាល់គ្នាជានិច្ច ប៉ុន្ដែខ្ញុំមិននៅជាមួយអ្នករាល់គ្នាជានិច្ចទេ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាតែងមានអ្នកក្រីក្រនៅជាមួយរហូត តែខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកក្រីក្រនៅជាមួយអ្នករាល់គ្នារហូត រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នករាល់គ្នា តែងតែមានពួកអ្នកក្រនៅជាមួយជាដរាប តែខ្ញុំមិននៅជាមួយជាដរាបទេ។ អាល់គីតាប អ្នកក្រីក្រនៅជាមួយអ្នករាល់គ្នារហូត រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ»។ |
អ្នករាល់គ្នាមានអ្នកក្រនៅជាមួយខ្លួនជានិច្ច ប៉ុន្តែអ្នករាល់គ្នាមិនមានខ្ញុំជានិច្ចទេ។
ជាការពិត អ្នករាល់គ្នាមានអ្នកក្រនៅជាមួយខ្លួនជានិច្ច កាលណាអ្នករាល់គ្នាចង់ អ្នករាល់គ្នាអាចធ្វើល្អដល់ពួកគេបាន ប៉ុន្តែអ្នករាល់គ្នាមិនមានខ្ញុំជានិច្ចទេ។
ព្រះយេស៊ូវមានបន្ទូលថា៖“ពន្លឺនេះនៅក្នុងចំណោមអ្នករាល់គ្នាតែបន្តិចទៀតទេ ចូរដើរក្នុងពេលដែលអ្នករាល់គ្នាមានពន្លឺនេះចុះ ដើម្បីកុំឲ្យសេចក្ដីងងឹតចាប់អ្នករាល់គ្នាឡើយ។ អ្នកដែលដើរក្នុងសេចក្ដីងងឹតមិនដឹងថាខ្លួនកំពុងទៅឯណាទេ។
“កូនរាល់គ្នាអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតទេ។ អ្នករាល់គ្នានឹងរកខ្ញុំ ហើយដូចដែលខ្ញុំបានប្រាប់ពួកយូដាយ៉ាងណា ឥឡូវនេះខ្ញុំក៏ប្រាប់អ្នករាល់គ្នាយ៉ាងនោះដែរថា: ‘អ្នករាល់គ្នាមិនអាចទៅកន្លែងដែលខ្ញុំទៅបានឡើយ’ ។
បន្ទាប់មក ព្រះអង្គមានបន្ទូលនឹងពួកគេទៀតថា៖“ខ្ញុំនឹងចាកចេញទៅ ហើយអ្នករាល់គ្នានឹងរកខ្ញុំ ប៉ុន្តែអ្នករាល់គ្នានឹងស្លាប់ក្នុងបាបរបស់ខ្លួន។ អ្នករាល់គ្នាមិនអាចទៅកន្លែងដែលខ្ញុំទៅបានឡើយ”។