បន្ទាប់ពីព្រះយេស៊ូវប្រសូតនៅបេថ្លេហិមក្នុងយូឌា នាសម័យព្រះបាទហេរ៉ូឌ មើល៍! មានពួកហោរាចារ្យពីទិសខាងកើតបានមកដល់យេរូសាឡិម
យ៉ូហាន 11:7 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់ពីការនេះ ព្រះអង្គមានបន្ទូលនឹងពួកសិស្សថា៖“យើងនាំគ្នាទៅយូឌាម្ដងទៀត”។ Khmer Christian Bible ក្រោយមកព្រះអង្គមានបន្ទូលទៅកាន់ពួកសិស្សថា៖ «ចូរយើងត្រលប់ទៅស្រុកយូដាវិញ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរយើងត្រឡប់ទៅស្រុកយូដាវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្ស*ថា៖ «យើងនាំគ្នាត្រឡប់ទៅស្រុកយូដាវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយនោះមក ទ្រង់មានបន្ទូលទៅពួកសិស្សថា ចូរយើងត្រឡប់ទៅឯស្រុកយូដាវិញ អាល់គីតាប បន្ទាប់មកអ៊ីសាមានប្រសាសន៍ទៅពួកសិស្សថា៖ «យើងនាំគ្នាត្រឡប់ទៅស្រុកយូដាវិញ»។ |
បន្ទាប់ពីព្រះយេស៊ូវប្រសូតនៅបេថ្លេហិមក្នុងយូឌា នាសម័យព្រះបាទហេរ៉ូឌ មើល៍! មានពួកហោរាចារ្យពីទិសខាងកើតបានមកដល់យេរូសាឡិម
លុះជិតដល់ថ្ងៃនៃការយាងឡើងទៅស្ថានសួគ៌របស់ព្រះយេស៊ូវ ព្រះអង្គក៏តាំងព្រះទ័យយាងទៅយេរូសាឡិម។
ដូច្នេះ នៅពេលព្រះអង្គទ្រង់ឮថាឡាសារកំពុងឈឺ ព្រះអង្គក៏នៅតែគង់នៅកន្លែងដដែលនោះពីរថ្ងៃទៀត។
ប៉ុន្មានថ្ងៃក្រោយមក ប៉ូលនិយាយនឹងបារណាបាសថា៖ “មក៍! យើងនាំគ្នាត្រឡប់ទៅសួរសុខទុក្ខពួកបងប្អូននៅតាមទីក្រុងនីមួយៗ ដែលយើងបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ ដើម្បីឲ្យដឹងថាពួកគេទៅជាយ៉ាងណាហើយ”។