ប្រសិនបើភ្នែកស្ដាំរបស់អ្នក ធ្វើឲ្យអ្នកជំពប់ដួល ចូរខ្វេះវាចេញ ហើយបោះចោលទៅ! ដ្បិតដែលបាត់អវយវៈមួយរបស់អ្នក ប៉ុន្តែរូបកាយទាំងមូលមិនត្រូវទម្លាក់ទៅក្នុងស្ថាននរក ជាការប្រសើរជាងសម្រាប់អ្នក។
យ៉ូហាន 11:50 - ព្រះគម្ពីរខ្មែរសាកល ក៏មិនពិចារណាដែរថា ដែលមានមនុស្សម្នាក់ស្លាប់ជំនួសប្រជាជន ហើយប្រជាជាតិទាំងមូលមិនវិនាស ជាប្រយោជន៍ដល់អស់លោក”។ Khmer Christian Bible ហើយក៏មិនបានគិតឃើញថា បើមានមនុស្សណាម្នាក់ស្លាប់ជំនួសប្រជាជន នោះជាការប្រសើរសម្រាប់អស់លោក ហើយជនជាតិទាំងមូលក៏មិនវិនាសដែរ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏មិនយល់ថា បើមនុស្សម្នាក់ស្លាប់ជំនួសបណ្តាជននេះ នោះមានប្រយោជន៍ជាង ដើម្បីកុំឲ្យសាសន៍ទាំងមូលត្រូវវិនាស»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើអស់លោកគិតមិនឃើញទេឬថា បើមនុស្សតែម្នាក់ស្លាប់ជាប្រយោជន៍ដល់ប្រជារាស្ត្រនោះ ប្រសើរជាងទុកឲ្យជាតិទាំងមូលត្រូវវិនាស!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មិនគិតពិចារណាឃើញថា បើមានមនុស្សម្នាក់ស្លាប់ជំនួសបណ្តាជន នោះមានប្រយោជន៍ ដល់អ្នករាល់គ្នាជាជាង ដើម្បីកុំឲ្យជាតិយើងនេះត្រូវវិនាសទាំងអស់ឡើយ អាល់គីតាប តើអស់លោកគិតមិនឃើញទេឬថា បើមនុស្សតែម្នាក់ស្លាប់ ជាប្រយោជន៍ដល់ប្រជារាស្ដ្រនោះ ប្រសើរជាងទុកឲ្យជាតិទាំងមូលត្រូវវិនាស!»។ |
ប្រសិនបើភ្នែកស្ដាំរបស់អ្នក ធ្វើឲ្យអ្នកជំពប់ដួល ចូរខ្វេះវាចេញ ហើយបោះចោលទៅ! ដ្បិតដែលបាត់អវយវៈមួយរបស់អ្នក ប៉ុន្តែរូបកាយទាំងមូលមិនត្រូវទម្លាក់ទៅក្នុងស្ថាននរក ជាការប្រសើរជាងសម្រាប់អ្នក។
ហើយមានបន្ទូលថា៖“មានសរសេរទុកមកដូច្នេះថា ព្រះគ្រីស្ទត្រូវតែរងទុក្ខ ហើយនៅថ្ងៃទីបី ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់
ប្រសិនបើយើងបណ្ដោយគាត់ដូច្នេះទៀត មនុស្សទាំងអស់នឹងជឿលើគាត់ ហើយពួកជនជាតិរ៉ូម៉ាំងនឹងមកយកទាំងទឹកដីវិសុទ្ធ ទាំងប្រជាជាតិរបស់យើង”។
គឺកៃផាសនេះហើយ ដែលទូន្មានពួកយូដាថា: “មនុស្សម្នាក់ស្លាប់ជំនួសប្រជាជនជាប្រយោជន៍”។
តាំងពីពេលនោះមក ពីឡាត់ក៏ព្យាយាមដោះលែងព្រះអង្គ ប៉ុន្តែពួកជនជាតិយូដាស្រែកឡើងថា៖ “ប្រសិនបើលោកដោះលែងអ្នកនេះ លោកមិនមែនជាមិត្តរបស់សេសារទេ។ អស់អ្នកដែលតាំងខ្លួនជាស្ដេចគឺប្រឆាំងនឹងសេសារ!”។
ដូច្នេះ ម្ដេចក៏មិននិយាយថា៖ “យើងនាំគ្នាប្រព្រឹត្តការអាក្រក់ ដើម្បីឲ្យកើតមានការល្អ” ដូចដែលអ្នកខ្លះនិយាយមួលបង្កាច់យើង ថាយើងនិយាយដូច្នោះ? អ្នកទាំងនោះសមតែទទួលការផ្ដន្ទាទោស។