យ៉ូហាន 1:8 - ព្រះគម្ពីរខ្មែរសាកល គាត់មិនមែនជាពន្លឺនេះទេ គឺគាត់បានមកដើម្បីធ្វើបន្ទាល់អំពីពន្លឺនេះវិញ។ Khmer Christian Bible ប៉ុន្ដែគាត់មិនមែនជាពន្លឺទេ គឺគាត់ធ្វើបន្ទាល់អំពីពន្លឺ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកមិនមែនជាពន្លឺនោះទេ គឺមកគ្រាន់តែធ្វើបន្ទាល់ពីពន្លឺប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូហានមិនមែនជាពន្លឺទេ គឺលោកគ្រាន់តែមកផ្ដល់សក្ខីភាពអំពីពន្លឺប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់មិនមែនជាពន្លឺនោះទេ គឺមកគ្រាន់តែនឹងធ្វើបន្ទាល់ពីពន្លឺតែប៉ុណ្ណោះ អាល់គីតាប យ៉ះយ៉ាមិនមែនជាពន្លឺទេ គឺគាត់គ្រាន់តែមកផ្ដល់សក្ខីភាពអំពីពន្លឺប៉ុណ្ណោះ។ |
អ្នករាល់គ្នាផ្ទាល់ធ្វើបន្ទាល់អំពីខ្ញុំ ដែលខ្ញុំធ្លាប់និយាយថា: ‘ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ ប៉ុន្តែខ្ញុំត្រូវបានចាត់ឲ្យមកមុនព្រះអង្គ’។
ប៉ូលក៏និយាយថា៖ “យ៉ូហានបានធ្វើពិធីជ្រមុជទឹកដោយពិធីជ្រមុជនៃការកែប្រែចិត្ត ទាំងប្រាប់ប្រជាជនឲ្យជឿលើព្រះអង្គដែលនឹងយាងមកក្រោយគាត់ គឺជឿលើព្រះយេស៊ូវ”។