ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 1:20 - ព្រះគម្ពីរខ្មែរសាកល

គាត់​ក៏​សារភាព ហើយ​មិន​បដិសេធ​ឡើយ គឺ​សារភាព​ថា​៖ “ខ្ញុំ​មិនមែន​ជា​ព្រះ​គ្រីស្ទ​ទេ”។

សូមមើលជំពូក

Khmer Christian Bible

គឺ​គាត់​បាន​ប្រកាស​ដោយ​មិន​បដិសេធ​ គឺ​ប្រកាស​ថា៖​ «ខ្ញុំ​មិនមែន​ជា​ព្រះគ្រិស្ដ​ទេ»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​លោក​ប្រាប់​តាម​ត្រង់ ឥត​លាក់​លៀម​អ្វី​ឡើយ គឺ​លោក​ប្រកាស​ប្រាប់​ថា៖ «ខ្ញុំ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ទេ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូហាន​ប្រកាស​ប្រាប់​គេ​ដោយ​ពុំ​លាក់‌លៀម​អ្វី​ឡើយ គឺ​លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖ «ខ្ញុំ​មិន​មែន​ជា​ព្រះ‌គ្រិស្ត*​ទេ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​គាត់​ប្រាប់​តាម​ត្រង់ ឥត​មាន​លាក់​អ្វី​ឡើយ ថា ខ្ញុំ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ទេ

សូមមើលជំពូក

អាល់គីតាប

យ៉ះយ៉ា​ប្រកាស​ប្រាប់​គេ​ដោយ​ពុំ​លាក់​លៀម​អ្វី​ឡើយ គឺ​គាត់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖ «ខ្ញុំ​មិន​មែន​ជា​អាល់ម៉ា‌ហ្សៀស​ទេ»។

សូមមើលជំពូក



យ៉ូហាន 1:20
6 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​មិនមែន​ជា​ពន្លឺ​នេះ​ទេ គឺ​គាត់​បាន​មក​ដើម្បី​ធ្វើបន្ទាល់​អំពី​ពន្លឺ​នេះ​វិញ​។


នៅពេល​យ៉ូហាន​ជិត​បញ្ចប់​ដំណើរជីវិត គាត់​និយាយថា​: ‘តើ​អ្នករាល់គ្នា​គិតថា​ខ្ញុំ​ជា​នរណា? ខ្ញុំ​មិនមែន​ជា​ព្រះអង្គនោះ​ទេ​។ មើល៍! មាន​ម្នាក់​នឹង​មក​ក្រោយ​ខ្ញុំ ដែល​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ស្រាយ​ខ្សែស្បែកជើង​ពី​ជើង​របស់លោក​ផង’។