ពេលនោះ ព្រះយេស៊ូវមានបន្ទូលតបនឹងនាងថា៖“ឱ ស្ត្រីអើយ! ជំនឿរបស់នាងខ្លាំងណាស់! ចូរឲ្យបានសម្រេចតាមដែលនាងប្រាថ្នាចុះ”។ កូនស្រីរបស់នាងក៏ត្រូវបានប្រោសឲ្យជានៅវេលានោះឯង។
ម៉ាថាយ 9:29 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គក៏ពាល់ភ្នែករបស់ពួកគេ ទាំងមានបន្ទូលថា៖“ចូរឲ្យបានសម្រេចតាមជំនឿរបស់ពួកអ្នកចុះ”។ Khmer Christian Bible បន្ទាប់មក ព្រះអង្គក៏ពាល់ភ្នែករបស់ពួកគេ ដោយមានបន្ទូលថា៖ «សូមឲ្យបានសម្រេចតាមជំនឿរបស់អ្នកទាំងពីរចុះ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះអង្គក៏ពាល់ភ្នែកគេ ទាំងមានព្រះបន្ទូលថា៖ «ចូរឲ្យបានសម្រេចតាមជំនឿរបស់អ្នកចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គក៏ពាល់ភ្នែកអ្នកទាំងពីរ ទាំងមានព្រះបន្ទូលថា៖ «សុំឲ្យបានសម្រេចតាមជំនឿរបស់អ្នកចុះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់ក៏ពាល់ភ្នែកគេ ដោយបន្ទូលថា ចូរឲ្យបានដូចសេចក្ដីជំនឿរបស់អ្នកចុះ អាល់គីតាប អ៊ីសាក៏ពាល់ភ្នែកអ្នកទាំងពីរ ទាំងមានប្រសាសន៍ថា៖ «សុំឲ្យបានសម្រេចតាមជំនឿរបស់អ្នកចុះ»។ |
ពេលនោះ ព្រះយេស៊ូវមានបន្ទូលតបនឹងនាងថា៖“ឱ ស្ត្រីអើយ! ជំនឿរបស់នាងខ្លាំងណាស់! ចូរឲ្យបានសម្រេចតាមដែលនាងប្រាថ្នាចុះ”។ កូនស្រីរបស់នាងក៏ត្រូវបានប្រោសឲ្យជានៅវេលានោះឯង។
ព្រះយេស៊ូវមានព្រះទ័យអាណិតអាសូរ ក៏ពាល់ភ្នែករបស់ពួកគេ។ ភ្លាមនោះ ពួកគេក៏មើលឃើញវិញ ហើយទៅតាមព្រះអង្គ៕
បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលនឹងមេទាហានលើមួយរយនាក់នោះថា៖“អញ្ជើញទៅចុះ ចូរឲ្យបានសម្រេចតាមដែលអ្នកបានជឿ”។ រីឯអ្នកបម្រើរបស់លោកក៏ត្រូវបានប្រោសឲ្យជានៅវេលានោះឯង។
ព្រះយេស៊ូវទ្រង់ងាកមកឃើញស្ត្រីនោះ ក៏មានបន្ទូលថា៖“កូនស្រីអើយ ចូរមានទឹកចិត្តឡើង! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ”។ ស្ត្រីនោះក៏ជាសះស្បើយនៅវេលានោះឯង។
នៅពេលព្រះអង្គយាងចូលក្នុងផ្ទះ បុរសខ្វាក់ភ្នែកទាំងនោះក៏ចូលមកជិតព្រះអង្គ។ ព្រះយេស៊ូវទ្រង់សួរពួកគេថា៖“តើពួកអ្នកជឿថា ខ្ញុំអាចធ្វើការនេះបានឬទេ?”។ ពួកគេទូលឆ្លើយថា៖ “បាទ ព្រះអម្ចាស់ យើងខ្ញុំជឿ”។
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ទៅចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ”។ រំពេចនោះ គាត់ក៏មើលឃើញវិញ ហើយដើរតាមព្រះអង្គនៅតាមផ្លូវ៕