Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 9:29 - Khmer Christian Bible

29 បន្ទាប់​មក​ ព្រះអង្គ​ក៏​ពាល់​ភ្នែក​របស់​ពួកគេ​ ដោយ​មាន​បន្ទូល​ថា៖​ «សូម​ឲ្យបាន​សម្រេច​តាម​ជំនឿ​របស់​អ្នក​ទាំង​ពីរ​ចុះ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 ព្រះអង្គ​ក៏​ពាល់​ភ្នែក​របស់​ពួកគេ ទាំង​មានបន្ទូលថា​៖“ចូរឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់ពួកអ្នក​ចុះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ពេល​នោះ ព្រះ‌អង្គ​ក៏​ពាល់​ភ្នែក​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់​អ្នក​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ព្រះអង្គ​ក៏​ពាល់​ភ្នែក​អ្នក​ទាំង​ពីរ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​ឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់​អ្នក​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 នោះ​ទ្រង់​ក៏​ពាល់​ភ្នែក​គេ ដោយ​បន្ទូល​ថា ចូរ​ឲ្យ​បាន​ដូច​សេចក្ដី​ជំនឿ​របស់​អ្នក​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 អ៊ីសា​ក៏​ពាល់​ភ្នែក​អ្នក​ទាំង​ពីរ ទាំង​មាន​ប្រសាសន៍​ថា៖ «សុំ​ឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់​អ្នក​ចុះ»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 9:29
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​នឹង​នាង​ថា៖​ «ឱ​នាង​អើយ!​ អ្នក​មាន​ជំនឿ​ខ្លាំង​មែន​ ចូរ​ឲ្យ​បាន​សម្រេច​ដូច​អ្នក​ប្រាថ្នា​ចុះ»​ កូន​ស្រី​របស់​នាង​ក៏​បាន​ជា​សះស្បើយ​ពី​ពេល​នោះ​មក‍។​


ដោយ​ព្រះយេស៊ូ​មាន​ក្ដី​អាណិត​អាសូរ​ក៏​ពាល់​ភ្នែក​របស់​ពួកគេ។​ រំពេច​នោះ​ ពួកគេ​ក៏​មើល​ឃើញ​វិញ​ ហើយ​ដើរ​តាម​ព្រះអង្គ​ទៅ។​


ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​នាយ​ទាហាន​នោះ​ថា៖​ «ចូរ​ទៅ​ចុះ​ សូម​ឲ្យ​បាន​សម្រេច​ដូច​ដែល​លោក​ជឿ»​ ឯ​បាវបម្រើ​របស់​គាត់​ក៏​បាន​ជា​នៅ​វេលា​នោះ​ឯង។​


ព្រះយេស៊ូ​ក៏​ងាក​មើល​ស្ដ្រី​នោះ​ ហើយ​មាន​បន្ទូល​ថា៖​ «កូន​ស្រី​អើយ!​ ចូរ​រីករាយ​ឡើង​ ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះស្បើយ​ហើយ»។​ ស្ដ្រី​នោះ​ក៏​ជា​សះស្បើយ​នៅ​វេលា​នោះ​ឯង។​


ពេល​យាង​ចូល​ដល់​ក្នុង​ផ្ទះ​ បុរស​ខ្វាក់​ភ្នែក​ទាំង​ពីរ​នាក់​បាន​ចូល​មក​ជិត​ព្រះអង្គ​ ហើយ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​ទាំង​ពីរ​ជឿ​ថា​ខ្ញុំ​អាច​ធ្វើ​ការ​នេះ​បាន​ដែរ​ឬទេ?»​ ពួកគេ​ទូល​ថា៖​ «បាទ​ លោក​ម្ចាស់»​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ទៅ​ចុះ​ ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះស្បើយ​ហើយ»​ ស្រាប់​តែ​ភ្លាម​នោះ​ គាត់​ក៏​មើល​ឃើញ​ ហើយ​ដើរ​តាម​ព្រះអង្គ​នៅ​តាម​ផ្លូវ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម