ដូចដែលជើងរបស់មនុស្សខ្វិនសំយុងចុះរណែងរណោងយ៉ាងណា សុភាសិតនៅក្នុងមាត់របស់មនុស្សល្ងង់ក៏ជាយ៉ាងនោះដែរ។
ម៉ាថាយ 7:4 - ព្រះគម្ពីរខ្មែរសាកល ឬតើអ្នកនឹងនិយាយទៅបងប្អូនរបស់អ្នកថា: ‘ឲ្យខ្ញុំយកកម្ទេចចេញពីភ្នែករបស់អ្នក’ យ៉ាងដូចម្ដេចបាន? មើល៍! មានធ្នឹមនៅក្នុងភ្នែករបស់អ្នកហើយ! Khmer Christian Bible បើអ្នកមានសសរនៅក្នុងភ្នែករបស់ខ្លួន តើអ្នកនឹងនិយាយបានយ៉ាងដូចម្ដេចទៅកាន់បងប្អូនរបស់អ្នកថា ទុកឲ្យខ្ញុំយកកម្ទេចល្អិតចេញពីភ្នែករបស់អ្នក? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឬម្តេចក៏អ្នកនិយាយទៅបងប្អូនថា "ចូរឲ្យខ្ញុំយកកម្ទេចចេញពីភ្នែកអ្នក" តែមានធ្នឹមនៅក្នុងភ្នែករបស់ខ្លួនដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើមានធ្នឹមនៅក្នុងភ្នែករបស់អ្នក ម្ដេចក៏អ្នកនិយាយទៅបងប្អូនថា “ទុកឲ្យខ្ញុំផ្ដិតយកល្អងធូលីចេញពីភ្នែកអ្នក!” ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬធ្វើដូចម្តេចឲ្យអ្នកនិយាយនឹងបងប្អូនថា ចូរឲ្យអញយកកំទេចពីភ្នែកឯងចេញ តែមើល មានធ្នឹមនៅក្នុងភ្នែកខ្លួនអ្នកវិញ អាល់គីតាប បើមានធ្នឹមនៅក្នុងភ្នែករបស់អ្នក ម្ដេចក៏អ្នកនិយាយទៅបងប្អូនថា “ទុកឲ្យខ្ញុំផ្ដិតយកល្អងធូលី ចេញពីភ្នែកអ្នក”! |
ដូចដែលជើងរបស់មនុស្សខ្វិនសំយុងចុះរណែងរណោងយ៉ាងណា សុភាសិតនៅក្នុងមាត់របស់មនុស្សល្ងង់ក៏ជាយ៉ាងនោះដែរ។
ពួកអ្នកនាំផ្លូវខ្វាក់ភ្នែកអើយ អ្នករាល់គ្នាច្រោះមមង់ចេញ ប៉ុន្តែលេបអូដ្ឋចូលវិញ!
ហេតុអ្វីបានជាអ្នកមើលឃើញកម្ទេចនៅក្នុងភ្នែករបស់បងប្អូនអ្នក ប៉ុន្តែមិនចាប់អារម្មណ៍នឹងធ្នឹមនៅក្នុងភ្នែកខ្លួនឯង?
មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែករបស់អ្នកជាមុនសិន ទើបអ្នកនឹងមើលឃើញច្បាស់ ដើម្បីយកកម្ទេចចេញពីភ្នែករបស់បងប្អូនអ្នក។
តើអ្នកអាចនិយាយទៅបងប្អូនរបស់អ្នកថា: ‘បងប្អូនអើយ ឲ្យខ្ញុំយកកម្ទេចនៅក្នុងភ្នែករបស់អ្នកចេញ’ យ៉ាងដូចម្ដេចបាន នៅពេលខ្លួនអ្នកមិនឃើញធ្នឹមនៅក្នុងភ្នែករបស់ខ្លួនឯងផង? មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែករបស់អ្នកជាមុនសិន ទើបអ្នកនឹងមើលឃើញច្បាស់ ដើម្បីយកកម្ទេចនៅក្នុងភ្នែករបស់បងប្អូនអ្នកចេញ។