ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 7:27 - ព្រះគម្ពីរខ្មែរសាកល

ភ្លៀង​ក៏​បង្អុរចុះ ទឹក​ក៏​បុកមក ខ្យល់​ក៏​បក់បោក ហើយ​ប៉ះទង្គិច​នឹង​ផ្ទះ​នោះ វា​ក៏​រលំ​ទៅ ហើយ​ការរលំ​នោះ​សាហាវ​ណាស់”។

សូមមើលជំពូក

Khmer Christian Bible

ពេល​ភ្លៀង​ធ្លាក់មក​ ទឹក​ជន់​ឡើង​ ហើយ​ខ្យល់​បក់​ខ្លាំង​ ផ្ទះ​នោះ​ក៏​ដួល​រលំ​ខ្ទេចខ្ទី​អស់»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​ភ្លៀង​ធ្លាក់​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់​មក​ប៉ះ​ទង្គិច​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​ក៏​រលំ​ទៅ ហើយ​មាន​ការ​ខូច​ខាត​ជា​ខ្លាំង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ភ្លៀង​បង្អុរ​ចុះ​មក ហើយ​មាន​ទឹក​ជន់​មាន​ខ្យល់​បក់​បោក​ប៉ះ​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​រលំ​បាក់​បែក​ខ្ទេច​អស់​គ្មាន​សល់»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ភ្លៀង​ធ្លាក់​មក ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​ប៉ះ​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​ក៏​រលំ​ទៅ ហើយ​មាន​ការ​ខូច​ខាត​ជា​ធំ។

សូមមើលជំពូក

អាល់គីតាប

ពេល​ភ្លៀង​បង្អុរ​ចុះ​មក ហើយ​មាន​ទឹក​ជន់​មាន​ខ្យល់​បក់​បោក​ប៉ះ​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​រលំ​បាក់​បែក​ខ្ទេច​អស់​គ្មាន​សល់»។

សូមមើលជំពូក



ម៉ាថាយ 7:27
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ភ្លៀង​ក៏​បង្អុរចុះ ទឹក​ក៏​បុកមក ខ្យល់​ក៏​បក់បោក ហើយ​ប៉ះទង្គិច​នឹង​ផ្ទះ​នោះ ប៉ុន្តែ​វា​មិន​បាន​រលំ​ទេ ពីព្រោះ​ត្រូវបាន​ចាក់គ្រឹះ​នៅលើ​ថ្មដា​។


ផ្ទុយទៅវិញ អស់អ្នកដែល​ឮ​ពាក្យ​ទាំងនេះ​របស់ខ្ញុំ ហើយ​មិន​ប្រព្រឹត្តតាម អ្នកនោះ​ប្រៀបប្រដូច​នឹង​មនុស្ស​ល្ងង់​ដែល​សាងសង់​ផ្ទះ​របស់​ខ្លួន​នៅលើ​ដីខ្សាច់​។


នៅពេល​ព្រះយេស៊ូវ​បាន​បញ្ចប់​ព្រះបន្ទូល​ទាំងនេះ​ហើយ ហ្វូងមនុស្ស​ក៏​ស្ងើច​ចំពោះ​សេចក្ដីបង្រៀន​របស់​ព្រះអង្គ


នោះ​កិច្ចការ​របស់​ម្នាក់ៗ​នឹង​ជាក់ច្បាស់ ដ្បិត​ថ្ងៃ​នោះ​នឹង​ធ្វើឲ្យច្បាស់ គឺ​សម្ដែងឲ្យឃើញ​ដោយ​ភ្លើង ហើយ​ភ្លើង​នោះ​នឹង​ពិសោធ​កិច្ចការ​របស់​ម្នាក់ៗ​ថា​ជា​យ៉ាងណា​។