បន្ទាប់ពីពិគ្រោះគ្នាហើយ ពួកគេក៏ទិញដីរបស់ជាងស្មូនដោយកាក់ប្រាក់ទាំងនោះ ទុកជាកន្លែងបញ្ចុះសពជនបរទេស។
ម៉ាថាយ 27:8 - ព្រះគម្ពីរខ្មែរសាកល ហេតុនេះហើយបានជាដីនោះត្រូវគេហៅថា “វាលឈាម” រហូតមកដល់សព្វថ្ងៃ។ Khmer Christian Bible ដូច្នោះហើយ គេហៅស្រែនោះថា ស្រែឈាម រហូតដល់សព្វថ្ងៃនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះហើយបានជាគេហៅចម្ការនោះថា «ចម្ការឈាម» រហូតដល់សព្វថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាគេហៅចម្ការនោះថា «ចម្ការឈាម» រហូតមកទល់សព្វថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយហេតុនោះបានជាគេហៅវាលនោះថា «វាលឈាម» ដរាបដល់សព្វថ្ងៃនេះ អាល់គីតាប ហេតុនេះហើយបានជាគេហៅចម្ការនោះថា «ចម្ការឈាម» រហូតមកទល់សព្វថ្ងៃ។ |
បន្ទាប់ពីពិគ្រោះគ្នាហើយ ពួកគេក៏ទិញដីរបស់ជាងស្មូនដោយកាក់ប្រាក់ទាំងនោះ ទុកជាកន្លែងបញ្ចុះសពជនបរទេស។
ពួកទាហានក៏ទទួលលុយ ហើយធ្វើដូចដែលត្រូវបានបង្គាប់។ ដូច្នេះ រឿងនេះបានឮសុសសាយក្នុងចំណោមជនជាតិយូដារហូតមកដល់សព្វថ្ងៃ។
ហេតុការណ៍នេះត្រូវមនុស្សទាំងអស់ដែលរស់នៅយេរូសាឡិមបានដឹង បានជាគេហៅដីនោះជាភាសារបស់គេថា ‘អាកិលដាម៉ា’ ដែលមានអត្ថន័យថា ‘វាលឈាម’។