មើល៍! យើងនឹងចាត់ព្យាការីអេលីយ៉ាឲ្យមកឯអ្នករាល់គ្នា មុនថ្ងៃដ៏ធំឧត្ដម និងគួរឲ្យខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់។
ម៉ាថាយ 27:47 - ព្រះគម្ពីរខ្មែរសាកល អ្នកខ្លះដែលឈរនៅទីនោះបានឮ ក៏ពោលថា៖ “អ្នកនេះកំពុងហៅអេលីយ៉ា!”។ Khmer Christian Bible ហើយអ្នកខ្លះដែលឈរនៅទីនោះបានស្ដាប់ឮ ក៏និយាយថា៖ «អ្នកនេះស្រែករកលោកអេលីយ៉ាហើយ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលអ្នកខ្លះដែលឈរនៅទីនោះឮដូច្នោះ ក៏ពោលថា៖ «វាស្រែករកលោកអេលីយ៉ាហើយ!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកខ្លះឈរនៅទីនោះបានឮព្រះបន្ទូលរបស់ព្រះអង្គ ក៏ពោលថា៖ «គាត់ហៅលោកអេលីយ៉ា!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានអ្នកខ្លះដែលឈរនៅទីនោះ កាលគេបានឮ នោះក៏និយាយថា វាស្រែកហៅរកលោកអេលីយ៉ាហើយ អាល់គីតាប អ្នកខ្លះឈរនៅទីនោះបានឮពាក្យរបស់អ៊ីសា ក៏ពោលថា៖ «គាត់ហៅណាពីអេលីយ៉េស!»។ |
មើល៍! យើងនឹងចាត់ព្យាការីអេលីយ៉ាឲ្យមកឯអ្នករាល់គ្នា មុនថ្ងៃដ៏ធំឧត្ដម និងគួរឲ្យខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់។
ប្រសិនបើអ្នករាល់គ្នាព្រមទទួលសេចក្ដីនេះ គឺយ៉ូហានហ្នឹងហើយ ជាអេលីយ៉ាដែលរៀបនឹងមក។
ប្រមាណជាម៉ោងបីរសៀល ព្រះយេស៊ូវទ្រង់ស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖“អេលី អេលី ឡាម៉ាសាបាច់ថានី?” ដែលមានអត្ថន័យថា“ព្រះរបស់ទូលបង្គំ! ព្រះរបស់ទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោល?”។
មានម្នាក់ក្នុងពួកគេរត់ទៅភ្លាម យកអេប៉ុងហ្ស៍បញ្ជោកដោយទឹកខ្មេះរុំនឹងដើមត្រែងឲ្យព្រះអង្គផឹក។