សូមកុំប្រគល់ទូលបង្គំទៅតាមបំណងរបស់ពួកបច្ចាមិត្តទូលបង្គំឡើយ ដ្បិតពួកសាក្សីភូតភរ និងពួកដកដង្ហើមចេញជាសេចក្ដីឃោរឃៅ បានក្រោកឡើងប្រឆាំងនឹងទូលបង្គំ។
ម៉ាថាយ 26:59 - ព្រះគម្ពីរខ្មែរសាកល ពួកនាយកបូជាចារ្យ និងក្រុមប្រឹក្សាទាំងមូលរកបន្ទាល់មិនពិតទាស់នឹងព្រះយេស៊ូវ ដើម្បីប្រហារជីវិតព្រះអង្គ Khmer Christian Bible ពួកសម្ដេចសង្ឃ និងក្រុមបឹ្រក្សាកំពូលទាំងមូលបានរកភស្តុតាងក្លែងក្លាយប្រឆាំងព្រះយេស៊ូ ដើម្បីអាចសម្លាប់ព្រះអង្គបាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកពួកសង្គ្រាជ និងក្រុមប្រឹក្សាទាំងមូល ស្វែងរកបន្ទាល់ក្លែងក្លាយ មកចោទប្រកាន់ព្រះយេស៊ូវ ដើម្បីឲ្យគេមានហេតុនឹងសម្លាប់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកនាយកបូជាចារ្យ និងក្រុមប្រឹក្សាជាន់ខ្ពស់*ទាំងមូល នាំគ្នារកពាក្យចោទប្រកាន់ មួលបង្កាច់ព្រះយេស៊ូ ដើម្បីកាត់ទោសប្រហារជីវិតព្រះអង្គ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកពួកសង្គ្រាជ នឹងពួកចាស់ទុំ ហើយក្រុមជំនុំទាំងអស់គ្នា គេស្វែងរកសេចក្ដីបន្ទាល់ក្លែងទាស់នឹងព្រះយេស៊ូវ ប្រយោជន៍ឲ្យបានសំឡាប់ទ្រង់ អាល់គីតាប ពួកអ៊ីមុាំ និងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូល នាំគ្នារកពាក្យចោទប្រកាន់ មួលបង្កាច់អ៊ីសា ដើម្បីកាត់ទោសប្រហារជីវិតគាត់ |
សូមកុំប្រគល់ទូលបង្គំទៅតាមបំណងរបស់ពួកបច្ចាមិត្តទូលបង្គំឡើយ ដ្បិតពួកសាក្សីភូតភរ និងពួកដកដង្ហើមចេញជាសេចក្ដីឃោរឃៅ បានក្រោកឡើងប្រឆាំងនឹងទូលបង្គំ។
មនុស្សដែលធ្វើជាសាក្សីភូតភរទាស់នឹងអ្នកជិតខាងរបស់ខ្លួន ប្រៀបដូចជាពូថៅ ដាវ ឬព្រួញដ៏មុត។
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលខឹងនឹងបងប្អូនរបស់ខ្លួននឹងជួបការកាត់ទោស ហើយអ្នកណាក៏ដោយដែលជេរបងប្អូនរបស់ខ្លួនថា ‘អាល្ងង់’ នឹងជួបការកាត់ទោសរបស់ក្រុមប្រឹក្សា រីឯអ្នកណាក៏ដោយដែលជេរថា ‘អាឆ្កួត’ នឹងជួបភ្លើងនរក។
ពេលនោះ មហាបូជាចារ្យសួរព្រះយេស៊ូវអំពីពួកសិស្ស និងអំពីសេចក្ដីបង្រៀនរបស់ព្រះអង្គ។
ហេតុអ្វីបានជាលោកសួរខ្ញុំដូច្នេះ? ចូរសួរពួកអ្នកដែលបានស្ដាប់អ្វីដែលខ្ញុំនិយាយនឹងពួកគេទៅ។ មើល៍! អ្នកទាំងនោះដឹងអ្វីៗដែលខ្ញុំនិយាយហើយ”។