ម៉ាថាយ 26:44 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គយាងចាកចេញពីពួកគេទៀត ទៅអធិស្ឋានជាលើកទីបី ដោយទូលពាក្យដដែលម្ដងទៀត។ Khmer Christian Bible ព្រះអង្គក៏យាងចេញពីពួកគេម្ដងទៀត ហើយមានបន្ទូលអធិស្ឋានជាលើកទីបីតាមពាក្យដដែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះអង្គក៏យាងចេញពីពួកគេម្តងទៀត ហើយអធិស្ឋានជាលើកទីបី ដោយមានព្រះបន្ទូលជាពាក្យដដែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គក៏យាងចាកចេញពីគេទៅអធិស្ឋាន*ជាលើកទីបី ហើយទូលអង្វរដោយពាក្យដដែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់យាងចោលគេទៅម្តងទៀត នឹងអធិស្ឋានជាគំរប់៣ដង ដោយបន្ទូលជាសេចក្ដីដដែល អាល់គីតាប អ៊ីសាក៏ចាកចេញពីគេទៅទូរអាជាលើកទីបី ហើយទូរអាដោយពាក្យដដែល។ |
បន្ទាប់មក ព្រះអង្គយាងត្រឡប់មករកពួកសិស្សវិញ ហើយមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នានៅតែដេកលក់ និងសម្រាកទៀតឬ? មើល៍! ពេលវេលាជិតដល់ហើយ! កូនមនុស្សត្រូវគេប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាបឥឡូវហើយ។
នៅពេលអ្នករាល់គ្នាអធិស្ឋាន កុំពោលប៉ប៉ាច់ប៉ប៉ោចដូចសាសន៍ដទៃឡើយ ដ្បិតពួកគេគិតថា ពួកគេនឹងត្រូវបានសណ្ដាប់តាមរយៈពាក្យជាច្រើនរបស់ពួកគេ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេជាពាក្យឧបមា ដើម្បីបញ្ជាក់ថា ពួកគេត្រូវតែអធិស្ឋានជានិច្ច ហើយកុំឲ្យធ្លាក់ទឹកចិត្តឡើយ។