ព្រះយេហូវ៉ាគង់នៅព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ព្រះយេហូវ៉ាមានបល្ល័ង្កនៅស្ថានសួគ៌ ព្រះនេត្ររបស់ព្រះអង្គទតមើល ត្របកព្រះនេត្ររបស់ព្រះអង្គពិសោធមនុស្សលោក។
ម៉ាថាយ 23:22 - ព្រះគម្ពីរខ្មែរសាកល ហើយអ្នកដែលស្បថដោយអាងមេឃ គឺស្បថដោយអាងបល្ល័ង្ករបស់ព្រះ ព្រមទាំងព្រះអង្គដែលគង់លើបល្ល័ង្កនោះផង។ Khmer Christian Bible អ្នកណាស្បថនឹងស្ថានសួគ៌ គឺស្បថនឹងបល្ល័ង្កព្រះជាម្ចាស់ ព្រមទាំងព្រះអង្គដែលគង់នៅលើនោះហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាស្បថនឹងស្ថានសួគ៌ នោះឈ្មោះថាស្បថនឹងបល្ល័ង្ករបស់ព្រះ ហើយនឹងព្រះអង្គដែលគង់លើបល្ល័ង្កនោះផងដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាស្បថដោយយកស្ថានបរមសុខជាសាក្សី អ្នកនោះមានទាំងបល្ល័ង្ករបស់ព្រះជាម្ចាស់ មានទាំងព្រះជាម្ចាស់ដែលគង់នៅលើបល្ល័ង្កជាសាក្សី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអ្នកណាដែលស្បថនឹងស្ថានសួគ៌ នោះឈ្មោះថាស្បថនឹងបល្ល័ង្កនៃព្រះ ហើយនឹងព្រះដែលគង់លើបល្ល័ង្កនោះផង អាល់គីតាប អ្នកណាស្បថដោយយកសូរ៉កាជាសាក្សី អ្នកនោះមានទាំងបល្ល័ង្ករបស់អុលឡោះ មានទាំងអុលឡោះដែលនៅលើបល្ល័ង្កជាសាក្សី។ |
ព្រះយេហូវ៉ាគង់នៅព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ព្រះយេហូវ៉ាមានបល្ល័ង្កនៅស្ថានសួគ៌ ព្រះនេត្ររបស់ព្រះអង្គទតមើល ត្របកព្រះនេត្ររបស់ព្រះអង្គពិសោធមនុស្សលោក។
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ផែនដីជាកំណល់ជើងរបស់យើង។ តើអ្នករាល់គ្នានឹងសាងសង់ដំណាក់នៅឯណាសម្រាប់យើង? តើកន្លែងនៃការសម្រាករបស់យើងនៅឯណា?
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា កុំស្បថឲ្យសោះ។ កុំស្បថដោយអាងមេឃ ពីព្រោះមេឃជាបល្ល័ង្ករបស់ព្រះ;
‘ព្រះអម្ចាស់ទ្រង់មានបន្ទូលថា: “ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ផែនដីជាកំណល់ជើងរបស់យើង។ តើអ្នកនឹងសាងសង់ដំណាក់បែបណាសម្រាប់យើង? តើកន្លែងនៃការសម្រាករបស់យើងនៅឯណា?