មនុស្សល្ងង់ និងខ្វាក់ភ្នែកអើយ តើមួយណាសំខាន់ជាង មាស ឬព្រះវិហារដែលធ្វើឲ្យមាសទៅជាវិសុទ្ធ?
ម៉ាថាយ 23:19 - ព្រះគម្ពីរខ្មែរសាកល មនុស្សខ្វាក់ភ្នែកអើយ តើមួយណាសំខាន់ជាង តង្វាយ ឬអាសនាដែលធ្វើឲ្យតង្វាយទៅជាវិសុទ្ធ? Khmer Christian Bible មនុស្សកង្វាក់អើយ! តើមួយណាវិសេសជាង ជាតង្វាយ ឬកន្លែងថ្វាយតង្វាយ ដែលធ្វើឲ្យតង្វាយទៅជាបរិសុទ្ធ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱមនុស្សកង្វាក់អើយ! តើរបស់ណាធំជាងតង្វាយ ឬអាសនាដែលធ្វើឲ្យតង្វាយនោះបរិសុទ្ធ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សកង្វាក់អើយ! តង្វាយដែលគេថ្វាយលើអាសនៈ និងអាសនៈដែលធ្វើឲ្យតង្វាយទៅជាតង្វាយពិសិដ្ឋ តើមួយណាសំខាន់ជាង? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱពួកមនុស្សល្ងីល្ងើ ហើយកង្វាក់អើយ តើរបស់ណាធំជាង ដង្វាយ ឬអាសនាដែលធ្វើឲ្យដង្វាយនោះបានបរិសុទ្ធ អាល់គីតាប មនុស្សកង្វាក់អើយ! ជំនូនដែលគេជូនលើអាសនៈ និងអាសនៈដែលធ្វើឲ្យជំនូនទៅជាជំនូនពិសិដ្ឋ តើមួយណាសំខាន់ជាង?។ |
មនុស្សល្ងង់ និងខ្វាក់ភ្នែកអើយ តើមួយណាសំខាន់ជាង មាស ឬព្រះវិហារដែលធ្វើឲ្យមាសទៅជាវិសុទ្ធ?
អ្នករាល់គ្នានិយាយទៀតថា: ‘អ្នកណាក៏ដោយដែលស្បថដោយអាងអាសនា ពាក្យសម្បថនោះមិនជាអ្វីទេ ប៉ុន្តែអ្នកណាក៏ដោយដែលស្បថដោយអាងតង្វាយលើអាសនា អ្នកនោះជាប់សម្បថហើយ’។
ដូច្នេះ អ្នកដែលស្បថដោយអាងអាសនា គឺស្បថដោយអាងអាសនា និងអ្វីៗទាំងអស់នៅលើអាសនា;