“វេទនាដល់អ្នករាល់គ្នាហើយ ពួកអ្នកនាំផ្លូវខ្វាក់ភ្នែកអើយ! អ្នករាល់គ្នានិយាយថា: ‘អ្នកណាក៏ដោយដែលស្បថដោយអាងព្រះវិហារ ពាក្យសម្បថនោះមិនជាអ្វីទេ ប៉ុន្តែអ្នកណាក៏ដោយដែលស្បថដោយអាងមាសរបស់ព្រះវិហារ អ្នកនោះជាប់សម្បថហើយ’។
ម៉ាថាយ 23:18 - ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នានិយាយទៀតថា: ‘អ្នកណាក៏ដោយដែលស្បថដោយអាងអាសនា ពាក្យសម្បថនោះមិនជាអ្វីទេ ប៉ុន្តែអ្នកណាក៏ដោយដែលស្បថដោយអាងតង្វាយលើអាសនា អ្នកនោះជាប់សម្បថហើយ’។ Khmer Christian Bible ហើយថា អ្នកណាស្បថនឹងកន្លែងថ្វាយតង្វាយ សម្បថនោះគ្មានន័យទេ តែអ្នកណាស្បថនឹងតង្វាយលើកន្លែងថ្វាយតង្វាយ អ្នកនោះជាប់សម្បថហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយអ្នករាល់គ្នាថា "បើអ្នកណាស្បថនឹងអាសនា នោះមិនជាប់សម្បថអ្វីទេ តែបើអ្នកណាស្បថនឹងតង្វាយនៅលើអាសនា អ្នកនោះជាប់សម្បថរបស់ខ្លួនហើយ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នានិយាយទៀតថា “អ្នកណាស្បថដោយយកអាសនៈធ្វើជាសាក្សី ពាក្យសម្បថនោះយកជាការពុំបានទេ។ ផ្ទុយទៅវិញ បើស្បថដោយយកតង្វាយលើអាសនៈធ្វើជាសាក្សី ទើបយកជាការបាន”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយក៏ថា បើអ្នកណាស្បថនឹងអាសនា នោះមិនជាអ្វីទេ តែបើស្បថនឹងដង្វាយនៅលើអាសនា នោះត្រូវជាប់សម្បថខ្លួនហើយ អាល់គីតាប អ្នករាល់គ្នានិយាយទៀតថា “អ្នកណាស្បថដោយយកអាសនៈធ្វើជាសាក្សី ពាក្យសម្បថនោះយកជាការពុំបានទេ។ ផ្ទុយទៅវិញ បើស្បថដោយយកជំនូនលើអាសនៈធ្វើជាសាក្សី ទើបយកជាការបាន”។ |
“វេទនាដល់អ្នករាល់គ្នាហើយ ពួកអ្នកនាំផ្លូវខ្វាក់ភ្នែកអើយ! អ្នករាល់គ្នានិយាយថា: ‘អ្នកណាក៏ដោយដែលស្បថដោយអាងព្រះវិហារ ពាក្យសម្បថនោះមិនជាអ្វីទេ ប៉ុន្តែអ្នកណាក៏ដោយដែលស្បថដោយអាងមាសរបស់ព្រះវិហារ អ្នកនោះជាប់សម្បថហើយ’។
មនុស្សល្ងង់ និងខ្វាក់ភ្នែកអើយ តើមួយណាសំខាន់ជាង មាស ឬព្រះវិហារដែលធ្វើឲ្យមាសទៅជាវិសុទ្ធ?
មនុស្សខ្វាក់ភ្នែកអើយ តើមួយណាសំខាន់ជាង តង្វាយ ឬអាសនាដែលធ្វើឲ្យតង្វាយទៅជាវិសុទ្ធ?
ប៉ុន្តែអ្នករាល់គ្នាវិញ អ្នករាល់គ្នានិយាយថា: ‘ប្រសិនបើមនុស្សម្នាក់និយាយនឹងឪពុក ឬម្ដាយថា: “អ្វីក៏ដោយដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយ ទៅជាគ័របាន់រួចហើយ” (គ័របាន់ មានអត្ថន័យប្រែថា តង្វាយថ្វាយព្រះ)
ខ្ញុំសូមធ្វើបន្ទាល់ម្ដងទៀតដល់មនុស្សទាំងអស់ដែលទទួលពិធីកាត់ស្បែកថា អ្នកនោះមានកាតព្វកិច្ចនឹងប្រព្រឹត្តតាមក្រឹត្យវិន័យទាំងមូល។