ម៉ាថាយ 23:10 - ព្រះគម្ពីរខ្មែរសាកល ហើយក៏កុំឲ្យគេហៅអ្នករាល់គ្នាថា ‘ចៅហ្វាយ’ ដែរ ដ្បិតចៅហ្វាយរបស់អ្នករាល់គ្នាមានតែម្នាក់គត់ គឺព្រះគ្រីស្ទ។ Khmer Christian Bible ហើយក៏កុំឲ្យគេហៅថាម្ចាស់ដែរ ដ្បិតម្ចាស់របស់អ្នករាល់គ្នាមានតែម្នាក់គត់ គឺព្រះគ្រិស្ដ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏កុំឲ្យអ្នកណាហៅខ្លួនថា "សាស្តា" ដែរ ដ្បិតអ្នករាល់គ្នាមានសាស្តាតែមួយប៉ុណ្ណោះ គឺព្រះគ្រីស្ទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំឲ្យគេហៅអ្នករាល់គ្នាថា“មគ្គទេសក៍”ឡើយ ដ្បិតមានតែព្រះគ្រិស្តមួយព្រះអង្គប៉ុណ្ណោះ ដែលជាមគ្គទេសក៍របស់អ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយកុំឲ្យអ្នកណាហៅខ្លួនជាសាស្តាឡើយ ដ្បិតមានសាស្តាតែ១ប៉ុណ្ណោះ គឺជាព្រះគ្រីស្ទ អាល់គីតាប កុំឲ្យគេហៅអ្នករាល់គ្នាថា “មគ្គទេសក៍”ឡើយ ដ្បិតមានតែអាល់ម៉ាហ្សៀសមួយគត់ប៉ុណ្ណោះ ដែលជាមគ្គទេសក៍របស់អ្នករាល់គ្នា។ |
“ប៉ុន្តែអ្នករាល់គ្នាវិញ កុំឲ្យគេហៅអ្នករាល់គ្នាថា ‘គ្រូ ’ ឡើយ ដ្បិតគ្រូរបស់អ្នករាល់គ្នាមានតែម្នាក់គត់ ហើយអ្នកទាំងអស់គ្នាជាបងប្អូននឹងគ្នា។
កុំហៅអ្នកណានៅលើផែនដីថា ‘បិតា’ របស់អ្នករាល់គ្នាឡើយ ដ្បិតព្រះបិតាសួគ៌របស់អ្នករាល់គ្នាមានតែមួយអង្គគត់។
ព្រះអង្គមានបន្ទូលថា៖“ចូរទៅក្នុងទីក្រុង ជួបមនុស្សម្នាក់ ហើយប្រាប់គាត់ថា: ‘លោកគ្រូនិយាយថា ពេលវេលារបស់ខ្ញុំជិតដល់ហើយ ខ្ញុំនឹងធ្វើពិធីបុណ្យរំលងជាមួយពួកសិស្សរបស់ខ្ញុំនៅកន្លែងអ្នក’”។