“ប៉ុន្តែអ្នកទាំងនោះធ្វើព្រងើយ ហើយក៏ចេញទៅ គឺម្នាក់ទៅស្រែចម្ការរបស់ខ្លួន ម្នាក់ទៀតទៅធ្វើជំនួញរបស់ខ្លួន
ម៉ាថាយ 22:6 - ព្រះគម្ពីរខ្មែរសាកល ហើយអ្នកផ្សេងទៀតក៏ចាប់រាជបម្រើទាំងនោះ បង្អាប់បង្អោនពួកគេ រួចសម្លាប់ពួកគេ។ Khmer Christian Bible ហើយអ្នកខ្លះទៀតបានចាប់ពួកបាវបម្រើទាំងនោះធ្វើបាប ហើយសម្លាប់ចោល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯអ្នកដទៃទៀត ចាប់ពួករាជបម្រើទាំងនោះវាយធ្វើបាប ហើយសម្លាប់ពួកគេចោល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកខ្លះទៀតចាប់ពួករាជបម្រើវាយធ្វើបាប ព្រមទាំងសម្លាប់ចោលថែមទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកឯទៀតក៏ចាប់ពួកមហាតលិកត្មះតិះដៀល ហើយសំឡាប់ចោលទៅ អាល់គីតាប អ្នកខ្លះទៀតចាប់ពួកអ្នកបម្រើវាយធ្វើបាប ព្រមទាំងសម្លាប់ចោលថែមទៀត។ |
“ប៉ុន្តែអ្នកទាំងនោះធ្វើព្រងើយ ហើយក៏ចេញទៅ គឺម្នាក់ទៅស្រែចម្ការរបស់ខ្លួន ម្នាក់ទៀតទៅធ្វើជំនួញរបស់ខ្លួន
ដូច្នេះ ធ្វើឲ្យស្ដេចខ្ញាល់ទ្រង់ក៏ចាត់កងទ័ពឲ្យទៅបំផ្លាញជីវិតឃាតករទាំងនោះ ហើយដុតទីក្រុងរបស់ពួកគេចោល។
ពោលគឺ លោកនឹងត្រូវគេប្រគល់ទៅសាសន៍ដទៃ ហើយត្រូវគេចំអកឡកឡឺយ បង្អាប់បង្អោន និងស្ដោះទឹកមាត់ដាក់;
រីឯសូលបានយល់ស្របនឹងការសម្លាប់ស្ទេផានដែរ។ នៅថ្ងៃនោះ មានការបៀតបៀនយ៉ាងខ្លាំងមកលើក្រុមជំនុំនៅយេរូសាឡិម ហើយទាំងអស់គ្នាត្រូវបានកម្ចាត់កម្ចាយទៅទូទាំងស្រុកយូឌា និងសាម៉ារី លើកលែងតែពួកសាវ័ក។
ចូរយកចិត្តទុកដាក់ចំពោះពួកអ្នកដែលជាប់ឃុំឃាំង ហាក់ដូចជាខ្លួនអ្នករាល់គ្នាជាប់ឃុំឃាំងជាមួយគេដែរ; ចូរយកចិត្តទុកដាក់ចំពោះអ្នកដែលត្រូវគេធ្វើបាប ហាក់ដូចជាខ្លួនអ្នករាល់គ្នាកំពុងត្រូវគេធ្វើបាបក្នុងរូបកាយដែរ។