ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 22:34 - ព្រះគម្ពីរខ្មែរសាកល

នៅពេល​ពួកផារិស៊ី​ឮ​ថា ព្រះយេស៊ូវ​បាន​ធ្វើឲ្យ​ពួកសាឌូស៊ី​ស្ងាត់មាត់ ពួកគេ​ក៏​ជួបជុំគ្នា​។

សូមមើលជំពូក

Khmer Christian Bible

ពេល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ឮ​ថា​ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ស្ងាត់​មាត់​ នោះ​ក៏​មក​ជួបជុំ​គ្នា​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ កាល​ពួក​ផារិស៊ី​ឮ​ថា ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​សាឌូស៊ី​ស្ងាត់​មាត់ គេ​ក៏​មក​ជួប​ជុំ​គ្នា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី*​ប្រជុំ​គ្នា ព្រោះ​គេ​ឮ​ថា ព្រះ‌យេស៊ូ​បាន​ធ្វើ​ឲ្យ​ពួក​ខាង​គណៈ​សាឌូ‌ស៊ី*​ទ័ល​ប្រាជ្ញ រក​និយាយ​អ្វី​ទៀត​មិន​កើត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​កាល​ពួក​ផារិស៊ី​បាន​ឮ​ថា ទ្រង់​ធ្វើ​ឲ្យ​ពួក​សាឌូស៊ី​បាត់​មាត់​ដូច្នោះ នោះ​គេ​ក៏​មូល​គ្នា

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី​ប្រជុំ​គ្នា ព្រោះ​គេ​ឮ​ថា អ៊ីសា​បាន​ធ្វើ​ឲ្យ​ពួក ខាង​គណៈ​សាឌូ‌ស៊ី​ទ័ល​ប្រាជ្ញ រក​និយាយ​អ្វី​ទៀត​មិន​កើត។

សូមមើលជំពូក



ម៉ាថាយ 22:34
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកផារិស៊ី​បាន​ចេញទៅ ពិគ្រោះគ្នា​ទាស់នឹង​ព្រះអង្គ ដើម្បី​បំផ្លាញជីវិត​ព្រះអង្គ​។


ប៉ុន្តែ​នៅពេល​យ៉ូហាន​ឃើញ​ពួកផារិស៊ី និង​ពួកសាឌូស៊ី​ជាច្រើន​មក​ទទួល​ពិធីជ្រមុជទឹក​របស់​គាត់ គាត់​ក៏​និយាយ​នឹង​ពួកគេ​ថា​៖ “ពូជ​ពស់វែក​អើយ! តើ​នរណា​បាន​ប្រាប់​អ្នករាល់គ្នា​ឲ្យ​រត់គេច​ពី​ព្រះពិរោធ​ដែល​រៀបនឹងមក​?


ពេលនោះ មើល៍! មាន​អ្នកច្បាប់​ម្នាក់​ក្រោកឡើង​ល្បងល​ព្រះយេស៊ូវ ដោយ​ទូល​សួរថា​៖ “លោកគ្រូ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ដើម្បី​ទទួល​ជីវិតអស់កល្បជានិច្ច​ជាមរតក​?”។