ម៉ាថាយ 20:6 - ព្រះគម្ពីរខ្មែរសាកល លុះប្រមាណជាម៉ោងប្រាំល្ងាចលោកចេញទៅឃើញអ្នកខ្លះទៀតកំពុងឈរ ក៏សួរពួកគេថា: ‘ហេតុអ្វីបានជាពួកអ្នកឈរនៅទីនេះពេញមួយថ្ងៃទាំងគ្មានការងារធ្វើដូច្នេះ?’។ Khmer Christian Bible នៅប្រហែលម៉ោងប្រាំល្ងាច ពេលគាត់ចេញទៅ ក៏ឃើញអ្នកផ្សេងទៀតកំពុងឈរ គាត់ក៏សួរពួកគេថា ហេតុអ្វីបានជាអ្នករាល់គ្នាឈរទំនេរមួយថ្ងៃវាល់ល្ងាចនៅទីនេះដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះប្រហែលជាម៉ោងប្រាំល្ងាច លោកចេញទៅឃើញនៅមានមនុស្សខ្លះទៀតកំពុងឈរ ហើយលោកក៏សួរគេថា "ហេតុអ្វីបានជាអ្នករាល់គ្នាឈរទំនេរនៅទីនេះ មួយថ្ងៃវាល់ល្ងាចដូច្នេះ?" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រមាណជាម៉ោងប្រាំល្ងាច គាត់ចេញទៅសាជាថ្មី ឃើញអ្នកខ្លះទៀតឈរនៅតាមទីផ្សារ។ គាត់សួរគេថា “ហេតុដូចម្ដេចបានជាអ្នករាល់គ្នាឈរនៅទីនេះមួយថ្ងៃវាល់ល្ងាច ឥតធ្វើអ្វីសោះដូច្នេះ?” ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ពេលម៉ោង៥ គាត់ចេញទៅឃើញមានមនុស្សខ្លះទៀតនៅទំនេរ ក៏សួរគេថា ហេតុអ្វីបានជាអ្នករាល់គ្នាឈរទំនេរនៅទីនេះ តាំងពីព្រលឹមមកដូច្នេះ អាល់គីតាប ប្រមាណជាម៉ោងប្រាំល្ងាចគាត់ចេញទៅសាជាថ្មី ឃើញអ្នកខ្លះទៀតឈរនៅតាមទីផ្សារ។ គាត់សួរគេថា “ហេតុដូចម្ដេចបានជាអ្នករាល់គ្នាឈរនៅទីនេះ មួយថ្ងៃវាល់ល្ងាច ឥតធ្វើអ្វីសោះដូច្នេះ” |
អ្វីក៏ដោយដែលដៃរបស់អ្នករកធ្វើបាន ចូរធ្វើអស់ពីកម្លាំងរបស់អ្នកចុះ; ដ្បិតនៅស្ថានមនុស្សស្លាប់ ជាកន្លែងដែលអ្នកនឹងទៅនោះ គ្មានកិច្ចការ ឬគម្រោង ឬចំណេះដឹង ឬប្រាជ្ញាឡើយ។
ពួកគេក៏ចេញទៅ។ ប្រមាណជាម៉ោងដប់ពីរថ្ងៃត្រង់និងម៉ោងបីរសៀលលោកក៏ចេញទៅម្ដងទៀត ហើយធ្វើដូចគ្នា។
“ពួកគេឆ្លើយថា: ‘ពីព្រោះគ្មានអ្នកណាជួលពួកខ្ញុំ’។ “លោកក៏និយាយថា: ‘ចូរពួកអ្នកទៅចម្ការទំពាំងបាយជូរដែរចុះ ’។
“នៅពេលពួកអ្នកដែលត្រូវបានជួលប្រហែលពីម៉ោងប្រាំល្ងាចនោះមកដល់ ពួកគេម្នាក់ៗទទួលបានមួយឌេណារី។
យើងត្រូវតែធ្វើការងាររបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ពេលនៅថ្ងៃនៅឡើយ។ យប់នឹងមកដល់ ជាពេលដែលគ្មានអ្នកណាអាចធ្វើការបានទេ។
ជាការពិត អ្នកអាថែនទាំងអស់ និងពួកជនបរទេសដែលរស់នៅទីនោះ មិនចំណាយពេលនឹងអ្វីផ្សេងទៀត ក្រៅពីនិយាយ ឬស្ដាប់រឿងថ្មីៗប៉ុណ្ណោះ។
ដើម្បីកុំឲ្យអ្នករាល់គ្នាបែរជាខ្ជិលឡើយ គឺឲ្យអ្នករាល់គ្នាធ្វើជាអ្នកយកតម្រាប់តាមពួកអ្នកដែលទទួលសេចក្ដីសន្យាជាមរតកដោយជំនឿ និងការអត់ធ្មត់វិញ។