ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 19:6 - ព្រះគម្ពីរខ្មែរសាកល

ហេតុនេះ ពួកគេ​លែង​ជា​ពីរ​នាក់​ទៀត​ហើយ គឺ​ជា​រូបកាយ​មួយ​វិញ​។ ដូច្នេះ កុំឲ្យ​មនុស្ស​បំបែក​អ្វីដែល​ព្រះ​បាន​ផ្សំផ្គុំ​ឡើយ”។

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ ពួកគេ​មិន​មែន​ពីរ​នាក់​ទៀត​ទេ​ ប៉ុន្ដែ​ជា​សាច់​តែ​មួយ​វិញ​ ហើយ​មិន​ត្រូវ​ឲ្យ​មនុស្ស​បំបែក​អ្វី​ដែល​ព្រះជាម្ចាស់​បាន​ផ្សំផ្គុំ​នោះ​ឡើយ»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យ៉ាង​នោះ គេ​មិន​មែន​ពីរ​នាក់​ទៀត​ទេ គឺ​ជា​សាច់​តែ​មួយ​វិញ។ ដូច្នេះ អ្វី​ដែល​ព្រះ‌បាន​ផ្សំ‌ផ្គុំ​ហើយ មិន​ត្រូវ​ឲ្យ​អ្នក​ណា​មក​ពង្រាត់​គេ​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​មិន​មែន​ជា​បុគ្គល​ពីរ​នាក់​ទៀត​ទេ គឺ​ជា​រូប​កាយ​តែ​មួយ​វិញ។ ដូច្នេះ មនុស្ស​មិន​ត្រូវ​បំបាក់​បំបែក​គូ‌ស្រករ ដែល​ព្រះ‌ជាម្ចាស់​បាន​ផ្សំ‌ផ្គុំ​នោះ​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ាង​នោះ គេ​មិន​មែន​ជា​២​ទៀត គឺ​ជា​សាច់​តែ​១​ទេ ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​មនុស្ស ដែល​ព្រះ‌ទ្រង់​បាន​ផ្សំ‌ផ្គុំ​គ្នា​ឡើយ

សូមមើលជំពូក

អាល់គីតាប

គេ​មិន​មែន​ជា​បុគ្គល​ពីរ​នាក់​ទៀត​ទេ គឺ​ជា​រូប​កាយ​តែ​មួយ​វិញ។ ដូច្នេះ មនុស្ស​មិន​ត្រូវ​បំបាក់​បំបែក​គូ​ស្រករ ដែល​អុលឡោះ​បាន​ផ្សំ‌ផ្គុំ​នោះ​ឡើយ»។

សូមមើលជំពូក



ម៉ាថាយ 19:6
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​បោះបង់ចោល​សម្លាញ់ភ្ងា​កាលពីនៅ​យុវវ័យ​របស់នាង ហើយ​បំភ្លេច​សម្ពន្ធមេត្រី​ជាមួយ​ព្រះ​របស់នាង​;


អ្នករាល់គ្នា​នៅតែ​សួរថា​៖ “ម្ដេចក៏ដូច្នេះ​?”។ គឺ​ដោយព្រោះ​ព្រះយេហូវ៉ា​បាន​ធ្វើជាសាក្សី​រវាង​អ្នក និង​ប្រពន្ធ​កាលពីនៅ​យុវវ័យ​របស់អ្នក ដែល​អ្នក​បាន​ក្បត់​នាង ទោះបី​នាង​ជា​ដៃគូ​របស់អ្នក និង​ជា​ប្រពន្ធ​នៃ​សម្ពន្ធមេត្រី​របស់អ្នក​ក៏ដោយ​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​អ៊ីស្រាអែល​មានបន្ទូលថា​៖ “យើង​ស្អប់​ការលែងលះ ក៏​ស្អប់​អ្នកដែល​គ្របបាំង​សម្លៀកបំពាក់​របស់ខ្លួន​ដោយ​អំពើហិង្សា​ដែរ”។ ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ដូច្នេះ ចូរ​រក្សា​វិញ្ញាណ​របស់អ្នករាល់គ្នា ហើយ​កុំ​ក្បត់​ឡើយ”។


រួច​មានបន្ទូលថា​: ‘ហេតុនេះ​ហើយ​បាន​ជា​បុរស​នឹង​ចាកចេញ​ពី​ឪពុក​ម្ដាយ ហើយ​ត្រូវបាន​ភ្ជាប់​នឹង​ប្រពន្ធ​របស់​ខ្លួន រួច​អ្នក​ទាំង​ពីរ​នឹង​បានជា​រូបកាយ​មួយ’ ?


ពួកគេ​ទូល​សួរ​ព្រះអង្គ​ថា​៖ “ចុះ​ហេតុអ្វីបានជា​ម៉ូសេ​បង្គាប់​ឲ្យ​ប្រគល់​លិខិតលែងលះ ហើយ​លែង​ប្រពន្ធ​បាន​?”។


ដូច្នេះ កុំឲ្យ​មនុស្ស​បំបែក​អ្វីដែល​ព្រះ​បាន​ផ្សំផ្គុំ​ឡើយ”។


ជាឧទាហរណ៍ ស្ត្រី​ដែល​មានប្ដី ជាប់ចំណង​នឹង​ប្ដី​តាម​ក្រឹត្យវិន័យ កាល​ប្ដី​នៅរស់ ប៉ុន្តែ​ប្រសិនបើ​ប្ដី​ស្លាប់​ហើយ នាង​ក៏​រួច​ពី​ក្រឹត្យវិន័យ​នោះ​ដែលទាក់ទងនឹង​ប្ដី​។


ដូច្នេះ ប្ដី​ត្រូវតែ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​រូបកាយ​ខ្លួនឯង​ដែរ​។ អ្នក​ដែល​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន គឺ​ស្រឡាញ់​ខ្លួនឯង


ត្រូវ​ឲ្យតម្លៃ​អាពាហ៍ពិពាហ៍​ក្នុងចំណោម​ទាំងអស់គ្នា ហើយ​ត្រូវទុក​គ្រែ​អាពាហ៍ពិពាហ៍ឲ្យ​ឥតសៅហ្មង​ដែរ ដ្បិត​ព្រះ​នឹង​ជំនុំជម្រះ​មនុស្សអសីលធម៌ខាងផ្លូវភេទ និង​មនុស្សផិតក្បត់​។