Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 19:6 - អាល់គីតាប

6 គេ​មិន​មែន​ជា​បុគ្គល​ពីរ​នាក់​ទៀត​ទេ គឺ​ជា​រូប​កាយ​តែ​មួយ​វិញ។ ដូច្នេះ មនុស្ស​មិន​ត្រូវ​បំបាក់​បំបែក​គូ​ស្រករ ដែល​អុលឡោះ​បាន​ផ្សំ‌ផ្គុំ​នោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ហេតុនេះ ពួកគេ​លែង​ជា​ពីរ​នាក់​ទៀត​ហើយ គឺ​ជា​រូបកាយ​មួយ​វិញ​។ ដូច្នេះ កុំឲ្យ​មនុស្ស​បំបែក​អ្វីដែល​ព្រះ​បាន​ផ្សំផ្គុំ​ឡើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 ដូច្នេះ​ ពួកគេ​មិន​មែន​ពីរ​នាក់​ទៀត​ទេ​ ប៉ុន្ដែ​ជា​សាច់​តែ​មួយ​វិញ​ ហើយ​មិន​ត្រូវ​ឲ្យ​មនុស្ស​បំបែក​អ្វី​ដែល​ព្រះជាម្ចាស់​បាន​ផ្សំផ្គុំ​នោះ​ឡើយ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 យ៉ាង​នោះ គេ​មិន​មែន​ពីរ​នាក់​ទៀត​ទេ គឺ​ជា​សាច់​តែ​មួយ​វិញ។ ដូច្នេះ អ្វី​ដែល​ព្រះ‌បាន​ផ្សំ‌ផ្គុំ​ហើយ មិន​ត្រូវ​ឲ្យ​អ្នក​ណា​មក​ពង្រាត់​គេ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 គេ​មិន​មែន​ជា​បុគ្គល​ពីរ​នាក់​ទៀត​ទេ គឺ​ជា​រូប​កាយ​តែ​មួយ​វិញ។ ដូច្នេះ មនុស្ស​មិន​ត្រូវ​បំបាក់​បំបែក​គូ‌ស្រករ ដែល​ព្រះ‌ជាម្ចាស់​បាន​ផ្សំ‌ផ្គុំ​នោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 យ៉ាង​នោះ គេ​មិន​មែន​ជា​២​ទៀត គឺ​ជា​សាច់​តែ​១​ទេ ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​មនុស្ស ដែល​ព្រះ‌ទ្រង់​បាន​ផ្សំ‌ផ្គុំ​គ្នា​ឡើយ

សូមមើលជំពូក ចម្លង




ម៉ាថាយ 19:6
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ស្ត្រី​ផិត​ប្ដី​របស់​ខ្លួន និង​ក្បត់​សម្ពន្ធ‌មេត្រី​របស់​អុលឡោះ។


អ្នក​រាល់​គ្នា​សួរ​ថា “ហេតុ​អ្វី​បាន​ជា​ដូច្នេះ?” គឺ​កាល​ពី​នៅ​ក្មេង អ្នក​បាន​រៀប‌ការ ដោយ​យកអុលឡោះ‌តាអាឡា​ធ្វើ​សាក្សី។ នាង​ជា​គូ‌ស្រករ ជា​ភរិយា​ពេញ​ច្បាប់​របស់​អ្នក តែ​អ្នក​បាន​ក្បត់​ចិត្ត​ចោល​នាង។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា ទ្រង់​មិន​ពេញ​ចិត្ត នឹង​ការ​លែង‌លះ​គ្នា​ទេ ហើយអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ក៏​មិន​ពេញ​ចិត្ត​នឹង​អ្នក​ដែល​ប្រព្រឹត្ត អំពើ​ឃោរ‌ឃៅ​បែប​នេះ ចំពោះ​ភរិយា​របស់​ខ្លួន​ដែរ! ហេតុ​នេះ ចូរ​កាន់​ចិត្ត​គំនិត​ឲ្យ​បាន​ល្អ មិន​ត្រូវ​មាន​ចិត្ត​ក្បត់​ឡើយ។


រួច​អ៊ីសា​មាន​ប្រសាសន៍​ថាៈ “ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ”។


ពួក​គេ​សួរ​អ៊ីសា​ថា៖ «ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ណាពី​ម៉ូសា​បញ្ជា​ឲ្យ​ស្វាមី​ធ្វើ​លិខិត​លែង​លះ​ភរិយា?»។


ដូច្នេះ​មនុស្ស​មិន​ត្រូវ​បំបាក់​បំបែក​គូ​ស្រករ ដែល​អុលឡោះ​បាន​ផ្សំ​ផ្គុំ​នោះ​ឡើយ»។


ឧបមា​ថា ស្ដ្រី​ម្នាក់​មាន​ប្ដី​តាម​ហ៊ូកុំ នាង​នៅ​ជាប់​ជា​មួយ​ប្ដី​តែ​ក្នុង​ពេល​ដែល​ប្ដី​មាន​ជីវិត​នៅ​ឡើយ​ប៉ុណ្ណោះ។ បើ​ប្ដី​ស្លាប់​នាង​នឹង​រួច​ផុត​ពី​ហ៊ូកុំ​ដែល​ចង​នាង​ឲ្យ​នៅ​ជាប់​នឹង​ប្ដី​នោះ​ហើយ។


ដូច្នេះ​ស្វាមី​ត្រូវ​ស្រឡាញ់​ភរិយា ឲ្យ​បាន​ដូច​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន​ដែរ។ អ្នក​ណា​ស្រឡាញ់​ភរិយា អ្នក​នោះ​ស្រឡាញ់​ខ្លួន​ឯង។


សូម​បង​ប្អូន​ទាំង​អស់​គ្នា​លើក​តម្លៃ​ការ​រស់​នៅ​ជា​ស្វាមី​ភរិយា គឺ​មិន​ត្រូវ​ក្បត់​ចិត្ដ​គ្នាឡើយ ដ្បិត​អុលឡោះ​នឹង​វិនិច្ឆ័យ​ទោស​អ្នក​ប្រព្រឹត្ដ​អំពើ​ប្រាស‌ចាក​សីលធម៌ និង​ផិត​ក្បត់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម