តាមពិត ប្រសិនបើអ្នករាល់គ្នាស្រឡាញ់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើអ្នករាល់គ្នានឹងបានរង្វាន់អ្វី? សូម្បីតែពួកអ្នកទារពន្ធក៏មិនធ្វើដូច្នោះដែរទេឬ?
ម៉ាថាយ 17:24 - ព្រះគម្ពីរខ្មែរសាកល នៅពេលពួកគេមកដល់កាពើណិម មានពួកអ្នកទារពន្ធព្រះវិហារចូលមកជិតពេត្រុស សួរថា៖ “តើគ្រូរបស់ពួកអ្នកមិនបង់ពន្ធជូនព្រះវិហារទេឬ?”។ Khmer Christian Bible កាលពួកគេមកដល់ក្រុងកាពើណិម នោះមានម្នាក់ជាអ្នកទារពន្ធចំនួនពីរដ្រាក់ម៉ាសម្រាប់ព្រះវិហារ បានចូលមកជិតលោកពេត្រុស សួរថា៖ «តើគ្រូរបស់ពួកអ្នកមិនបង់ពន្ធព្រះវិហារទេឬ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពួកគេមកដល់ក្រុងកាពើណិម ពួកអ្នកទារពន្ធសម្រាប់ព្រះវិហារចូលមកសួរពេត្រុសថា៖ «តើគ្រូរបស់អ្នកមិនបង់ពន្ធព្រះវិហារទេឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះព្រះយេស៊ូយាងមកដល់ក្រុងកាពើណិមជាមួយពួកសិស្ស អ្នកហូតពន្ធសម្រាប់ព្រះវិហារ នាំគ្នាចូលមករកលោកពេត្រុស ហើយសួរថា៖ «លោកគ្រូរបស់អ្នកបង់ពន្ធសម្រាប់ព្រះវិហារឬទេ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានមកដល់ក្រុងកាពើណិមហើយ នោះពួកអ្នកដែលទារពន្ធព្រះវិហារ គេមកសួរពេត្រុសថា តើគ្រូអ្នកមិនបង់ពន្ធព្រះវិហារទេឬអី អាល់គីតាប លុះអ៊ីសាមកដល់ក្រុងកាពើណិម ជាមួយពួកសិស្ស អ្នកហូតពន្ធសម្រាប់ម៉ាស្ជិទ នាំគ្នាចូលមករកពេត្រុសហើយសួរថា៖ «តួនរបស់អ្នកបង់ពន្ធសម្រាប់ម៉ាស្ជិទឬទេ?»។ |
តាមពិត ប្រសិនបើអ្នករាល់គ្នាស្រឡាញ់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើអ្នករាល់គ្នានឹងបានរង្វាន់អ្វី? សូម្បីតែពួកអ្នកទារពន្ធក៏មិនធ្វើដូច្នោះដែរទេឬ?
ពួកគេបានមកដល់កាពើណិម។ ពេលនៅក្នុងផ្ទះ ព្រះអង្គទ្រង់សួរពួកគេថា៖“នៅតាមផ្លូវ តើអ្នករាល់គ្នាជជែកអំពីអ្វី?”។