ដីនឹងធ្វើឲ្យគុម្ពបន្លា និងដើមបន្លាដុះឡើងសម្រាប់អ្នក; អ្នកត្រូវហូបតិណជាតិតាមទីវាល។
ម៉ាថាយ 13:7 - ព្រះគម្ពីរខ្មែរសាកល គ្រាប់ពូជខ្លះទៀតធ្លាក់ក្នុងគុម្ពបន្លា មែកបន្លាក៏លូតលាស់ ហើយរួបរឹតវា។ Khmer Christian Bible គ្រាប់ពូជខ្លះទៀតក៏ធ្លាក់លើដីមានបន្លា បន្លាក៏ដុះឡើងរួបរឹតគ្រាប់ពូជនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពូជខ្លះទៀតធ្លាក់ទៅក្នុងគុម្ពបន្លា ហើយបន្លាក៏ដុះឡើង ខ្ទប់ពូជនោះជិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា។ បន្លាក៏ដុះឡើង រួបរឹតស្រូវមិនឲ្យដុះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយខ្លះទៀតធ្លាក់ទៅកណ្តាលបន្លាៗក៏ដុះឡើងខ្ទប់ជិត អាល់គីតាប គ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា។ បន្លាក៏ដុះឡើង រួបរឹតស្រូវមិនឲ្យដុះបានឡើយ។ |
ដីនឹងធ្វើឲ្យគុម្ពបន្លា និងដើមបន្លាដុះឡើងសម្រាប់អ្នក; អ្នកត្រូវហូបតិណជាតិតាមទីវាល។
គ្រាប់ពូជដែលត្រូវបានសាបព្រោះក្នុងគុម្ពបន្លា គឺអ្នកដែលឮព្រះបន្ទូល ប៉ុន្តែកង្វល់ខាងលោកីយ៍ និងការទាក់ទាញរបស់ទ្រព្យសម្បត្តិរួបរឹតព្រះបន្ទូល ធ្វើឲ្យមិនបង្កើតផលឡើយ។
រីឯគ្រាប់ពូជខ្លះទៀតធ្លាក់លើដីល្អ ហើយវាបង្កើតផល គឺខ្លះមួយជាមួយរយ ខ្លះមួយជាហុកសិប និងខ្លះមួយជាសាមសិប។
គ្រាប់ពូជខ្លះទៀតធ្លាក់ក្នុងគុម្ពបន្លា មែកបន្លាក៏លូតលាស់ ហើយរួបរឹតវា នោះវាមិនបង្កើតផលឡើយ។
គ្រាប់ពូជខ្លះទៀតធ្លាក់ក្នុងកណ្ដាលគុម្ពបន្លា មែកបន្លាក៏លូតលាស់ជាមួយ ហើយរួបរឹតវា។