ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 13:13 - ព្រះគម្ពីរខ្មែរសាកល

នេះជាហេតុដែល​ខ្ញុំ​និយាយ​នឹង​ពួកគេ​ជា​ពាក្យឧបមា គឺ​ដោយសារ​ពួកគេ​មើល ប៉ុន្តែ​មិន​ឃើញ​; ពួកគេ​ស្ដាប់ ប៉ុន្តែ​មិន​ឮ ហើយក៏មិន​យល់​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

ហេតុនេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​នឹង​គេ​ជា​រឿង​ប្រៀប​ប្រដូច​ ដ្បិត​គេ​មើល​ ប៉ុន្ដែ​មិន​ឃើញ​ ស្ដាប់​ ប៉ុន្ដែ​មិន​ឮ​ និង​មិន​យល់​ផង‍។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​ទៅ​គេ​ជា​រឿង​ប្រៀប​ធៀប ដ្បិត​ដែល​គេ​មើល តែ​មិន​ឃើញ គេ​ស្ដាប់ តែ​មិន​ឮ ហើយ​ក៏​មិន​យល់​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​ទៅ​គេ ដោយ​ប្រើ​ពាក្យ​ប្រស្នា គឺ​ទោះ​បី​គេ​មើល​ក៏​ពុំ​ឃើញ ទោះ​បី​គេ​ស្ដាប់​ក៏​ពុំ​ឮ ហើយ​ក៏​ពុំ​យល់​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​នោះ​បាន​ជា​ខ្ញុំ​និយាយ​នឹង​គេ ជា​ពាក្យ​ប្រៀប​ប្រដូច ដ្បិត​ដែល​គេ​មើល នោះ​មិន​ឃើញ​វិញ ហើយ​ដែល​គេ​ស្តាប់ នោះ​ក៏​មិន​ឮ ហើយ​មិន​យល់​ផង

សូមមើលជំពូក

អាល់គីតាប

ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​ទៅ​គេ ដោយ​ប្រើ​ពាក្យ​ប្រស្នា គឺ​ទោះ​បី​គេ​មើល​ក៏​ពុំ​ឃើញ ទោះ​បី​គេ​ស្ដាប់​ក៏​ពុំ​ឮ ហើយ​ក៏​ពុំ​យល់​ដែរ

សូមមើលជំពូក



ម៉ាថាយ 13:13
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​មិន​ដឹង​ទេ ហើយក៏​មិន​យល់​ដែរ ដ្បិត​ព្រះអង្គ​បាន​បាំង​ភ្នែក​របស់ពួកគេ​មិន​ឲ្យ​ឃើញ ព្រះអង្គ​បាន​បាំង​ចិត្ត​របស់ពួកគេ​មិន​ឲ្យ​ចាប់ភ្លឹក​។


ប៉ុន្តែ​ភ្នែក​របស់អ្នករាល់គ្នា​មានពរ​ហើយ ដ្បិត​បាន​មើលឃើញ​; ត្រចៀក​របស់អ្នករាល់គ្នា​មានពរ​ហើយ ដ្បិត​បាន​ស្ដាប់ឮ​។


ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “ព្រះ​បាន​ប្រទាន​ដល់​ពួកគេ​នូវ​វិញ្ញាណ​នៃ​ការលង់លក់ ភ្នែក​ដែល​មើលមិនឃើញ និង​ត្រចៀក​ដែល​ស្ដាប់មិនឮ រហូតដល់​សព្វថ្ងៃ”។