ម៉ាថាយ 1:2 - ព្រះគម្ពីរខ្មែរសាកល អ័ប្រាហាំបង្កើតអ៊ីសាក អ៊ីសាកបង្កើតយ៉ាកុប យ៉ាកុបបង្កើតយូដា និងបងប្អូនរបស់គាត់ Khmer Christian Bible លោកអ័ប្រាហាំបង្កើតលោកអ៊ីសាក លោកអ៊ីសាកបង្កើតលោកយ៉ាកុប លោកយ៉ាកុបបង្កើតលោកយូដា និងបងប្អូនរបស់គាត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ័ប្រាហាំបង្កើតអ៊ីសាក អ៊ីសាកបង្កើតយ៉ាកុប យ៉ាកុបបង្កើតយូដា និងបងប្អូនរបស់គាត់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំបង្កើតលោកអ៊ីសាក លោកអ៊ីសាកបង្កើតលោកយ៉ាកុប លោកយ៉ាកុបបង្កើតលោកយូដា និងបងប្អូនរបស់គាត់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ប្រាហាំបង្កើតអ៊ីសាកៗបង្កើតយ៉ាកុបៗបង្កើតយូដា ហើយនឹងបងប្អូនគាត់ អាល់គីតាប អ៊ីព្រហ៊ីមបង្កើតអ៊ីសាហាក់អ៊ីសាហាក់បង្កើតយ៉ាកកូប យ៉ាកកូបបង្កើតយូដា និងបងប្អូនរបស់គាត់ |
បន្ទាប់មក ប្អូនវាក៏កើតចេញមកទាំងដៃកាន់កែងជើងអេសាវ គេក៏ដាក់ឈ្មោះវាថា យ៉ាកុប។ រីឯអ៊ីសាកមានអាយុហុកសិបឆ្នាំ ពេលបង្កើតពួកវា។
រីឯអ្នកវិញ អ៊ីស្រាអែលអ្នកបម្រើរបស់យើងអើយ! យ៉ាកុបដែលយើងបានជ្រើសរើស ជាពូជពង្សរបស់អ័ប្រាហាំមិត្តសម្លាញ់របស់យើងអើយ!
ចូររំពឹងមើលទៅអ័ប្រាហាំដូនតារបស់អ្នករាល់គ្នា និងសារ៉ាដែលបង្កើតអ្នករាល់គ្នាមក។ យើងបានហៅអ័ប្រាហាំកាលគាត់មានតែម្នាក់ឯង ក៏ឲ្យពរគាត់ ហើយបង្កើនចំនួនគាត់ឡើង។
កំណត់ត្រាវង្សត្រកូលរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាពូជពង្សដាវីឌ និងជាពូជពង្សអ័ប្រាហាំ:
ព្រះបានប្រទានសម្ពន្ធមេត្រីនៃពិធីកាត់ស្បែកដល់អ័ប្រាហាំ។ ដូច្នេះ អ័ប្រាហាំបានបង្កើតអ៊ីសាក ហើយធ្វើពិធីកាត់ស្បែកឲ្យគាត់នៅថ្ងៃទីប្រាំបី។ ក្រោយមក អ៊ីសាកបានបង្កើតយ៉ាកុប ហើយយ៉ាកុបបានបង្កើតបុព្វបុរសទាំងដប់ពីរនាក់។
ដូចគ្នាដែរ ដោយសារតែជំនឿ សារ៉ាដែលជាស្ត្រីអារបានទទួលសមត្ថភាពបង្កើតកូន ទោះបីជាគាត់ហួសវ័យហើយក៏ដោយ ដ្បិតគាត់យល់ឃើញថាព្រះអង្គដែលបានសន្យា ទ្រង់ស្មោះត្រង់។
ពោលគឺ ជាការជាក់ច្បាស់ដែលព្រះអម្ចាស់របស់យើងបានលេចឡើងពីកុលសម្ព័ន្ធយូដា ជាកុលសម្ព័ន្ធដែលម៉ូសេមិនបាននិយាយអ្វីទាក់ទងនឹងបូជាចារ្យឡើយ។
អ្នកដែលត្រូវបានបោះត្រាពីកុលសម្ព័ន្ធយូដា មាន ១២ ០០០ នាក់; ពីកុលសម្ព័ន្ធរូបេន មាន ១២ ០០០ នាក់; ពីកុលសម្ព័ន្ធកាដ មាន ១២ ០០០ នាក់;