ពេលនោះ មានពពកគ្របពីលើពួកគេ ហើយមានសំឡេងមួយមកពីពពកនោះថា៖ “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ចូរស្ដាប់តាមព្រះអង្គចុះ!”។
ម៉ាកុស 9:8 - ព្រះគម្ពីរខ្មែរសាកល រំពេចនោះ ពួកគេមើលជុំវិញ ក៏លែងឃើញអ្នកណាទៀតឡើយ គឺមានតែព្រះយេស៊ូវប៉ុណ្ណោះគង់ជាមួយពួកគេ។ Khmer Christian Bible ភ្លាមនោះ ពួកគេមើលជុំវិញខ្លួន ហើយមិនបានឃើញអ្នកណាសោះ ក្រៅពីព្រះយេស៊ូមួយអង្គគត់ ដែលនៅជាមួយពួកគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រំពេចនោះ គេក្រឡេកមើលជុំវិញខ្លួន ពុំឃើញមានអ្នកណាទៀតសោះ ឃើញតែព្រះយេស៊ូវមួយព្រះអង្គប៉ុណ្ណោះគង់ជាមួយពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រំពេចនោះ ពួកសិស្សក្រឡេកមើលជុំវិញខ្លួន ពុំឃើញនរណាទៀតឡើយ ឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះដែលគង់ជាមួយគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្រាប់តែគេក្រឡេកមើលជុំវិញទៅ ឥតមានឃើញអ្នកណាទៀតសោះ ឃើញតែព្រះយេស៊ូវគង់ជាមួយប៉ុណ្ណោះ។ អាល់គីតាប រំពេចនោះ ពួកសិស្សក្រឡេកមើលជុំវិញខ្លួន ពុំឃើញនរណាទៀតឡើយ ឃើញតែអ៊ីសាប៉ុណ្ណោះដែលនៅជាមួយគេ។ |
ពេលនោះ មានពពកគ្របពីលើពួកគេ ហើយមានសំឡេងមួយមកពីពពកនោះថា៖ “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ចូរស្ដាប់តាមព្រះអង្គចុះ!”។
នៅពេលកំពុងចុះពីភ្នំ ព្រះយេស៊ូវទ្រង់ហាមពួកគេមិនឲ្យប្រាប់អ្នកណានូវអ្វីដែលពួកគេបានឃើញឡើយ រហូតទាល់តែកូនមនុស្សបានរស់ឡើងវិញពីចំណោមមនុស្សស្លាប់។
ពេលនោះ ភ្នែករបស់ពួកគេត្រូវបានបើក ហើយពួកគេក៏មើលព្រះអង្គស្គាល់ ប៉ុន្តែព្រះយេស៊ូវបានបាត់ពីមុខពួកគេទៅ។
បន្ទាប់ពីមានសំឡេងនោះ ពួកសិស្សឃើញតែព្រះយេស៊ូវប៉ុណ្ណោះ។ នៅគ្រានោះ ពួកគេនៅស្ងៀម មិនបានប្រាប់អ្វីដែលពួកគេឃើញដល់អ្នកណាឡើយ។