“ពួកគេនឹងចេញទៅមើលសាកសពរបស់ពួកមនុស្សដែលបះបោរនឹងយើង។ ជាការពិត ដង្កូវរបស់សាកសពទាំងនោះមិនចេះងាប់ ហើយភ្លើងលើវាមិនចេះរលត់ គឺវានឹងក្លាយជាទីខ្ពើមរអើមដល់មនុស្សទាំងអស់”៕៚
ម៉ាកុស 9:48 - ព្រះគម្ពីរខ្មែរសាកល នៅទីនោះ ‘ដង្កូវមិនចេះងាប់ ហើយភ្លើងមិនចេះរលត់’។ Khmer Christian Bible [ជាកន្លែងដែលមានដង្កូវមិនចេះងាប់ និងភ្លើងដែលឆេះមិនរលត់] ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាកន្លែងដែលមានដង្កូវមិនចេះស្លាប់ ហើយភ្លើងដែលឆេះមិនរលត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មានភ្លើងមិនចេះរលត់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាកន្លែងដែលមានដង្កូវមិនដែលស្លាប់ ហើយភ្លើងមិនដែលរលត់ឡើយ អាល់គីតាប ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មានភ្លើងមិនចេះរលត់ |
“ពួកគេនឹងចេញទៅមើលសាកសពរបស់ពួកមនុស្សដែលបះបោរនឹងយើង។ ជាការពិត ដង្កូវរបស់សាកសពទាំងនោះមិនចេះងាប់ ហើយភ្លើងលើវាមិនចេះរលត់ គឺវានឹងក្លាយជាទីខ្ពើមរអើមដល់មនុស្សទាំងអស់”៕៚
បន្ទាប់មក ព្រះអង្គនឹងមានបន្ទូលនឹងពួកអ្នកដែលនៅខាងឆ្វេងដែរថា: ‘ពួកអ្នកដែលត្រូវបណ្ដាសាអើយ! ចេញឲ្យឆ្ងាយពីយើង ហើយទៅក្នុងភ្លើងអស់កល្បជានិច្ច ដែលបានរៀបចំជាស្រេចសម្រាប់មារ និងពួកបរិវាររបស់វាទៅ!
លោកកាន់ចង្ហាយក្នុងដៃ ហើយលោកនឹងសម្អាតលានបោកស្រូវរបស់លោក រួចប្រមូលស្រូវរបស់លោកដាក់ក្នុងជង្រុក រីឯអង្កាមវិញ លោកនឹងដុតក្នុងភ្លើងដែលពន្លត់មិនបាន”។
លោកកាន់ចង្ហាយក្នុងដៃ ដើម្បីសម្អាតលានបោកស្រូវរបស់លោក ហើយប្រមូលស្រូវដាក់ក្នុងជង្រុករបស់លោក រីឯអង្កាមវិញ លោកនឹងដុតក្នុងភ្លើងដែលពន្លត់មិនបាន”។