ព្រះអង្គក៏បង្គាប់ពួកគេឲ្យប្រាប់មនុស្សទាំងអស់ឲ្យអង្គុយជាក្រុមៗនៅលើស្មៅខៀវខ្ចី។
ម៉ាកុស 6:40 - ព្រះគម្ពីរខ្មែរសាកល គេក៏អង្គុយជាក្រុមៗ ក្រុមខ្លះមួយរយនាក់ ក្រុមខ្លះហាសិបនាក់។ Khmer Christian Bible ហើយពួកគេអង្គុយជាក្រុមៗ ដែលមានគ្នាមួយរយនាក់ ឬហាសិបនាក់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេក៏អង្គុយចុះជាក្រុមៗ មានក្រុមខ្លះមួយរយនាក់ និងក្រុមខ្លះហាសិបនាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេអង្គុយជាជួរ ជួរខ្លះមានមួយរយនាក់ ជួរខ្លះមានហាសិបនាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏អង្គុយដោយជួរ ក្នុង១ជួរ៥០នាក់ ទាំងអស់មាន១០០ជួរ អាល់គីតាប គេអង្គុយជាជួរ ជួរខ្លះមានមួយរយនាក់ ជួរខ្លះមានហាសិបនាក់។ |
ព្រះអង្គក៏បង្គាប់ពួកគេឲ្យប្រាប់មនុស្សទាំងអស់ឲ្យអង្គុយជាក្រុមៗនៅលើស្មៅខៀវខ្ចី។
នៅពេលយកនំប៉័ងប្រាំ និងត្រីពីរនោះ ព្រះយេស៊ូវទ្រង់ងើយមើលទៅមេឃ ហើយប្រទានពរ រួចកាច់នំប៉័ងទាំងនោះប្រទានដល់ពួកសិស្ស ដើម្បីឲ្យពួកគេចែកឲ្យហ្វូងមនុស្ស។ ព្រះអង្គក៏បានបែងចែកត្រីពីរនោះដល់មនុស្សគ្រប់គ្នាដែរ។