ប៉ុន្តែព្រះយេស៊ូវមានបន្ទូលថា៖“ពួកគេមិនចាំបាច់ទៅទេ ចូរអ្នករាល់គ្នាឲ្យអ្វីដល់ពួកគេហូបចុះ”។
ម៉ាកុស 6:37 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ចូរអ្នករាល់គ្នាឲ្យអ្វីដល់ពួកគេហូបចុះ”។ ពួកសិស្សទូលថា៖ “តើឲ្យយើងខ្ញុំទៅទិញនំប៉័ងអស់ពីររយឌេណារី ឲ្យពួកគេហូបឬ?”។ Khmer Christian Bible ព្រះអង្គមានបន្ទូលតបទៅគេថា៖ «ចូរអ្នករាល់គ្នាឲ្យអាហារពួកគេបរិភោគផង» គេក៏ទូលព្រះអង្គវិញថា៖ «តើយើងយកប្រាក់ពីររយឌេណារី ទៅទិញនំប៉័ងឲ្យគេបរិភោគឬ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ចូរអ្នករាល់គ្នាឲ្យអាហារពួកគេបរិភោគផង»។ គេទូលព្រះអង្គថា៖ «តើយើងយកប្រាក់ពីររយដេណារី ទៅទិញនំប៉័ងឲ្យពួកគេបរិភោគឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «ចូរអ្នករាល់គ្នាយកម្ហូបអាហារឲ្យគេបរិភោគទៅ!»។ គេទូលព្រះអង្គថា៖ «តើយើងត្រូវយកប្រាក់ពីររយដួង* ទៅទិញម្ហូបអាហារឲ្យគេបរិភោគឬ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទ្រង់មានបន្ទូលឆ្លើយថា ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ ប៉ុន្តែពួកសិស្សទូលថា តើឲ្យយើងរាល់គ្នាទៅទិញនំបុ័ងចំនួន៤០រៀល ឲ្យគេបរិភោគឬអី អាល់គីតាប អ៊ីសាបានប្រាប់ទៅគេវិញថា៖ «ចូរអ្នករាល់គ្នាយកម្ហូបអាហារឲ្យគេបរិភោគទៅ!»។ គេជម្រាបអ៊ីសាថា៖ «តើយើងត្រូវយកប្រាក់ពីររយដួង ទៅទិញម្ហូបអាហារឲ្យគេបរិភោគឬ?»។ |
ប៉ុន្តែព្រះយេស៊ូវមានបន្ទូលថា៖“ពួកគេមិនចាំបាច់ទៅទេ ចូរអ្នករាល់គ្នាឲ្យអ្វីដល់ពួកគេហូបចុះ”។
“ប៉ុន្តែបាវបម្រើនោះចេញទៅ ក៏ជួបបាវបម្រើជាគ្នាគាត់ម្នាក់ដែលជំពាក់គាត់មួយរយឌេណារី ។ គាត់ចាប់ច្របាច់កអ្នកនោះ ទាំងនិយាយថា: ‘សងអ្វីដែលជំពាក់យើងមក!’។
សូមឲ្យពួកគេទៅវិញទៅ ដើម្បីឲ្យពួកគេទៅតាមស្រុកភូមិនានានៅជុំវិញ ទិញអ្វីហូបខ្លួនឯង”។
ព្រះអង្គទ្រង់សួរពួកគេថា៖“តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មាន? ទៅមើលមើល៍”។ នៅពេលបានដឹងហើយ ពួកគេទូលថា៖ “មានប្រាំ និងត្រីពីរ”។
“មានកូនបំណុលពីរនាក់ជំពាក់មេបំណុលម្នាក់។ ម្នាក់ជំពាក់ប្រាំរយឌេណារី ម្នាក់ទៀតជំពាក់ហាសិបឌេណារី។
ប៉ុន្តែព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរអ្នករាល់គ្នាឲ្យអ្វីដល់ពួកគេហូបចុះ”។ ពួកសិស្សទូលថា៖ “យើងខ្ញុំមានតែនំប៉័ងប្រាំ និងត្រីពីរប៉ុណ្ណោះ លុះត្រាតែយើងខ្ញុំទៅទិញអាហារសម្រាប់ប្រជាជនទាំងអស់នេះ”។